ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធ​ុន​យក្សដឹក​ធ្ងន់បើក​បំផ្លាញផ្លូវលំ​​នៅតំបន់ជាយដែន​កម្ពុជា- ថៃ​ក្រុង​ប៉ោយប៉ែត​ អាជ្ញាធរ ​គ្មានវិធានកា​រទប់ស្កាត់ ​

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​​ប៉ែត ​៖ ​​រថយន្ត​ធុ​នយក្ស​ដឹក​ធ្ងន់​ហួស​កំណត់​គេ​​នៅ​តែ​សង្កេត​ឃើញ​បើក​បំផ្លាញ​ផ្លូវលំ​មួយ​ចំនួន​នៅ​តំ​បន់​ជាយ​ដែន​កម្ពុជា-ថៃ ​ក្រុង​ប៉ោយ​ប៉ែត ​តែអាជ្ញា​ធរ ​មាន​សមត្ថ​កិច្ច​ដែល​ឈរ​ជើង​នៅ​ក្នុង​តំបន់ គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឡើយ​ ។ ជាក់​ស្តែង​កាលពី​ព្រឹក​ថ្ងៃ​​ទី១៦ កញ្ញា​ ឆ្នាំ២០១៤ កន្លង​មក​នេះ គេ​សង្កេត​ឃើញ​មាន​

ក្រុង​ប៉ោយ​​ប៉ែត ​៖ ​​រថយន្ត​ធុ​នយក្ស​ដឹក​ធ្ងន់​ហួស​កំណត់​គេ​​នៅ​តែ​សង្កេត​ឃើញ​បើក​បំផ្លាញ​ផ្លូវលំ​មួយ​ចំនួន​នៅ​តំ​បន់​ជាយ​ដែន​កម្ពុជា-ថៃ ​ក្រុង​ប៉ោយ​ប៉ែត ​តែអាជ្ញា​ធរ ​មាន​សមត្ថ​កិច្ច​ដែល​ឈរ​ជើង​នៅ​ក្នុង​តំបន់ គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឡើយ​ ។ ជាក់​ស្តែង​កាលពី​ព្រឹក​ថ្ងៃ​​ទី១៦ កញ្ញា​ ឆ្នាំ២០១៤ កន្លង​មក​នេះ គេ​សង្កេត​ឃើញ​មាន​រថយ​ន្ត​ធន់ធំ​ប្រភេទ​ យីឌុប​ មួយ​គ្រឿង​ដឹក​ស៊ីម៉ង់ត៍​ពេញ​ទ្រុង​មាន​ចំនួន​រាប់​សិប​តោន​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​បើក​ពីផ្លូវ​ជាតិ​លេខ​៥ ​ ចូល​មក​តាម​ផ្លូវ​កែង ​ធនាគារ​អេស៊ី​លីដា ឆ្លង​កាត់​មុខ​សាលា​សង្កាត់​ប៉ោយ​ប៉ែត​​ រហូតមក​ចំណុច​ភូមិ​សាមគ្គី​មាន​ជ័យ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត រថយន្ត​នោះ​បាន​ជាប់​ផុង​ទៅ​មុខ​លែង​រួច​​នៅចំពាក់​ណ្តាល​ផ្លូវ​ ខណះ​ពេល​ដែល​ផ្លូវ​នៅចំណុ​ចនោះ ​នារដូវវ​ស្សានេះ​ ពោ​ពេញ​ទៅ​ដោយ​ភក់​ និង​មានជង្ហុក​ជ្រៅ​ ហើយ​ដីមាន​សភាព​រអិល ​ស្អិតរមួត​ដូចជា​ស្កតាំង​ម៉ែយ៉ាង​អញ្ចឹង​ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពីរថយន្ត​ធុ​នយក្ស​ដឹកធ្ងន់​ហួស​កំណត់​បាន​ជាប់​ផុងនា​ពេល​នោះ​ បាន​ធ្វើឱ្យ​រថយន្ត​ប្រ​ជា​ពរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​បើក​បរ​ឆ្លង​កាត់​តាម​ផ្លូវ​លំ​នោះ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដើម្បី​យក​ចង្ហាន់​ទៅ​វត្ត​ក្នុង​ថ្ងៃបុណ្យ​កាន់​បិណ្ឌ​បាន​ឡើយ ​ហើយ​សម្រាប់​ផ្លូវវាង​ក៏គ្មាន​ដែរ ដោយ​ផ្លូវលំ​មួយ​ចំនួន​ទៀត​គឺមិន​អាច​ឱ្យពួក​គាត់​ធ្វើដំណើរ​​បានឡើយ​នារដូវវ​ស្សានេះ​ ។ប្រជា​ពលរដ្ឋរ​ស់នៅ​តំបន់​ជាយ​ដែន​កម្ពុជា-​ថៃ​ក្រុង​ប៉ោយ​ប៉ែត​បាន​នាំគ្នា​ត្អូញត្អែ​ថា ពួក​គាត់មាន​ការលំ​បាក​ក្នុង​ការ​ធ្វើដំណើរ​ខ្លាំង​ណាស់​នៅ ពេល​រដូវ​វស្សា​បាន​ចូល​មក​ដល់​ម្តងៗ​ សម្រា​ប់ពួកគាត់​ប្រកប​មុខ​របរប្រចាំ​ថ្ងៃ​ដើម្បី​ចិញ្ចឹម​ជិវិត​ក្នុង​ក្រុម​គ្រួសារ ​។

ប្រភព​​ដដែលបាន​​បន្តថា ជាច្រើន​ឆ្នាំមក​ហើយ​សម្រាប់​នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ​ហាក់​​គ្មានអាជ្ញា​ធរ មាន​សមត្ថ​កិច្ច​ណាមួយ​យក​ចិត្តទុក​ដាក់​ក្នុងអភិវឌ្ឍន៍​ហេដ្ឋារ​ចនាសម្ព័ននៅ​ក្នុងមូល​ដ្ឋានឱ្យ​បានល្អប្រ​សើ​រនោះ​ទេ  ជាពិ​សេស​​នៅពេលដែល​លោក​ ង៉ោ ​ម៉េងជ្រួន ​ បាន​ឡើងកាន់​តំណែងជា​អភិបាល​ក្រុងប៉ោយ​ប៉ែត នាពេល​បច្ចុប្ប​ន្ន​នេះ​តែម្តង ​មើលទៅ​ហាក់​គ្មានអ្វី​គួឱ្យកត់​សម្គាល់​ឡើយ​ ។​ប្រជាព​លរដ្ឋបាន​បន្តថា ​តាមកំណែទម្រង់រ​បស់​ប្រមុ​ខរា​ជរដ្ឋាភិ​បាលការ​អភិវឌ្ឍន៏​ផ្លូវបេតុង​ផ្សេងៗ​នៅតាម​ទី​ប្រ​ជុំជន​ទូទាំងប្រទេ​សគឺរវាង​អាជ្ញាធរ ​និងប្រជា​ពលរដ្ឋ​ ត្រូវចូល​រួមចំណែ​កកសាង​ផ្លូវ​៥០+៥០ រវាង​ប្រជាពល​រដ្ឋ និង​អាជ្ញាធរ ​។ តែសម្រាប់​នៅក្នុង​តំបន់​ជាយ​​ដែន​កម្ពុជា-​ថៃ ​ក្រុងប៉ោយ​ប៉ែតនេះ​វិញ ប្រជាពល​រដ្ឋបាន​បង្ហើប​ឱ្យដឹង​ថា​ការអភិវឌ្ឍន៏​ផ្លូវបេតុង​នានា​នៅក្នុង​តំបន់នេះ​ គឺ៥០+៥០ ​រវាងប្រជាព​លរដ្ឋ ​និង ប្រជាពល​រដ្ឋ​​ដែលរស់នៅ​សងខា​ងផ្លូវទាំង​​ស្រុងតែម្តង​ ។

ប្រជា​ពលរដ្ឋ​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ប្រសិ​នបើ​អាជ្ញាធ​រ មាន​សមត្ថ​កិច្ចបាន​​ជួយកសា​ងផ្លូវបេ​តុង​រួច​ហើយ​នោះ​អស់​លោកគួ​រ​តែជួយទ​ប់ស្កាត់​នូវរថយ​ន្តធុន​​យក្សដឹកទំនិញ​ហួស​កំណត់​ទាំងនេះ ​កុំឱ្យ​បើក​ចូល​មក​បំ​ផ្លាញ​ទាំង​នោះ​តទៅ​ទៀតដើម្បីភា​​ពងាយស្រួល​ដល់​ពួកគាត់​ក្នុងការ​ធ្វើដំណើ​​រនារដូវវស្សា​ផង ។ ជា​ចុង​ក្រោយ​​ពួកគាត់​បាន​អំពាវ​នាវដល់​​ថ្នាក់ដឹកនាំ​ខេត្តក៏​ដូចជា​ប្រមុខ​រាជ​រដ្ឋាភិ​បាល​មេត្តា​ជួយ ក្រាល​គ្រួស​ក្រហម​លើ​​ផ្លូវលំមួយ​ចំនួន​នៅក្នុង​​តំបន់ប៉ោយ​ប៉ែត​នេះ​សម្រាប់​ឱ្យពួក​គាត់​បាន​ធ្វើដំណើរ​ផង ប្រសិន​បើមិន​អាច​ទាន់ មានលទ្ឋភាព ធ្វើផ្លូវ​ចាក់​ជាបេ​តុង​នោះ​ ។

ជុំវិញ​បញ្ហា​ទាំង​អស់នេះ​លោក​ង៉ោ ​ម៉េង​ជ្រួន ​អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ មិនអាច​សុំការ​បំភ្លឺបាន​​ទេនៅ​រសៀល​ថ្ងៃទី​​១៧ កញ្ញានេះ​ដោយ​ទូរសព្ទ័របស់​លោក​មិនអាចទា​ក់់ទង​បាន ។