ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់០៦ ​របួសធ្ងន់​ស្រាល៧៦នាក់ ​ដោយគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៦កញ្ញា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស០៦នាក់​បានស្លា.ប់​ និង របួស ៧៦នាក់ ​ក្នុងនោះ៣២នាក់របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​១៨លើក​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី១៦ ​កញ្ញា ​២០១៤ ។

តាមរបាយការណ៍​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំង១៨លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប​ ២៩គ្រឿង​ រួមមាន ម៉ូតូ ១៨គ្រឿង , ​រថយន្តធុនតូច ​០៧គ្រឿង, រថយន្តធុនធំចំនួន ​០១គ្រឿង ​យានផ្សេងៗ០២គ្រឿង ​និងអ្នកថ្មើរជើង០១នាក់ ។

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស០៦នាក់​បានស្លាប់​ និង របួស ៧៦នាក់ ​ក្នុងនោះ៣២នាក់របួសធ្ងន់​ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​១៨លើក​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី១៦ ​កញ្ញា ​២០១៤ ។

តាមរបាយការណ៍​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំង១៨លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប​ ២៩គ្រឿង​ រួមមាន ម៉ូតូ ១៨គ្រឿង , ​រថយន្តធុនតូច ​០៧គ្រឿង, រថយន្តធុនធំចំនួន ​០១គ្រឿង ​យានផ្សេងៗ០២គ្រឿង ​និងអ្នកថ្មើរជើង០១នាក់ ។

មូលហេតុដែល​បង្កឲ្យកើតមាន​គ្រោះថ្នាក់ ​បណ្តាលមកពីល្បឿន ​០៦លើក,​ មិនគោរពសិទ្ធ ០៣លើក,​ មិនប្រកាន់ស្តាំចំនួន​ ០២លើក ស្រវឹង០៣លើក ​និងប្រជែងគ្រោះថ្នាក់​ ០១លើក​ក្នុងនោះ​អ្នកជិះម៉ូតូបណ្តាល​អោយគ្រោះថ្នាក់​ដោយមិនបាន​ពាក់​មួកសុវត្ថិភាពចំនួន​ ២៧នាក់ ៕