ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​បរទេស​4​នាក់​ស្លា.ប់​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ក្រុង​កា​ប៊ុល

9 ឆ្នាំ មុន

កងកម្លាំង​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាយការណ៍​ថា ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​កា​ប៊ុល កាលពី​ថ្ងៃ​ទី​១៦ កញ្ញា សម្លា.ប់​ទាហាន​អូតង់​៤​នាក់ ។ ក្នុង​ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ក៏​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ទៀត​ត្រូវ​របួស​ផង​ដែរ ។ អនុរដ្ឋមន្ត្រី​មហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ម៉ូ​ហា​ម៉ា​ដ អា​យូ​ប​សា​ឡាន​

កងកម្លាំង​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាយការណ៍​ថា ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​កា​ប៊ុល កាលពី​ថ្ងៃ​ទី​១៦ កញ្ញា សម្លាប់​ទាហាន​អូតង់​៤​នាក់ ។ ក្នុង​ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ក៏​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ទៀត​ត្រូវ​របួស​ផង​ដែរ ។ អនុរដ្ឋមន្ត្រី​មហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ម៉ូ​ហា​ម៉ា​ដ អា​យូ​ប​សា​ឡាន​ហ្ស៊ី មុន​នេះ​រាយការណ៍​ពី​ការ​វាយប្រហារ​អត្តឃាត​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​សំដៅលើ​ក្បួន​រថយន្ត​របស់​កងទ័ព​បរទេស​។

ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក ចំ​ពេល​មាន​មនុស្ស​ច្រើន​កុះករ​តាម​ដង​វិ​ថី​នៅ​ជិត​តុលាការ​កំពូល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ច្រកចូល​ស្ថានទូត​អា​មេ​រិ​ក​ដែល​ស្ថិត​នៅ​តាម​វិ​ថី​ទៅ​ព្រ​លាន​យន្តហោះ ។ ការ​ផ្ទុះ​បាន​បំផ្លាញ​រថយន្ត​យោធា​១​គ្រឿង ។នេះ​ជា​ការ​វាយប្រហារ​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ប្រកបដោយ​ភាព​ចម្រូងចម្រាស់ ៕