ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ពុំ​មាន​គ្រោះថ្នាក់​ស៊ូ​ណា​មី

9 ឆ្នាំ មុន

មានការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ ញ៉ាំង​ឱ្យ​អគារ​ខ្ពស់ និង​ផ្ទះ​ទាំងឡាយ​ញ័រ​រង្គើ ។យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជ​បុ​៉​ន​ថា ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៥,៦​វី​ស្ទ័​រ​នោះ​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​នៃ​ក្រុង​អុ​ី​បា​រ៉ា​គី​។ ភាគ​កណ្តាល​ក្រុង​តូ​ក្យូ ជា​កន្លែង​មានការ​ញ័រ​រង្គើ​ខ្លាំង​ជាងគេ ។ អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​ថា ពុំ​មាន​គ្រោះថ្នាក់​នៃ​ស៊ូ​ណា​មី ហើយ​ក៏​ពុំ​ទាន់​មាន

មានការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ ញ៉ាំង​ឱ្យ​អគារ​ខ្ពស់ និង​ផ្ទះ​ទាំងឡាយ​ញ័រ​រង្គើ ។យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជ​បុ​៉​ន​ថា ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៥,៦​វី​ស្ទ័​រ​នោះ​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​នៃ​ក្រុង​អុ​ី​បា​រ៉ា​គី​។ ភាគ​កណ្តាល​ក្រុង​តូ​ក្យូ ជា​កន្លែង​មានការ​ញ័រ​រង្គើ​ខ្លាំង​ជាងគេ ។ អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​ថា ពុំ​មាន​គ្រោះថ្នាក់​នៃ​ស៊ូ​ណា​មី ហើយ​ក៏​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ការ​ខូចខាត​ក្នុង​ពេល​ភ្លាម​ៗ​ដែរ រួច​យើង​កំពុងធ្វើការ​ត្រួតពិនិត្យ ។

ការ​ញ័រ​រញ្ជួយ​ដំបូង គឺ​នា​វេលា​ម៉ោង​១២​កន្លះ ម៉ោង​ក្នុងស្រុក ហើយ​មានការ​ញ័រ​រញ្ជួយ​ខ្លាំង​មួយ​ចំនួន​ទៀត ។ បណ្តា​ទីតាំង​ថាម​ពល​នុយក្លេអ៊ែរ​នាគ្រា​ដំបូង​ពុំ​ទាន់​ឃើញ​មាន​អ្វី​ខុស​ប្លែក​ពី​ធម្មតា​ឡើយ ។ ការ​ធ្វើ​ចរាចរណ៍​ផ្លូវដែក​រវាង​ក្រុង​តូ​ក្យូ និង​ក្រុង​ហ្វូ​គូ​ស៊ី​ម៉ា បាន​ផ្អាក​ជា​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​មើលផ្លូវ​ដែក ហើយ​បន្ទាប់​មក​មាន​សកម្មភាព​ឡើង​វិញ​ដោយ​ឆាប់រហ័ស ។ប្រជាជន​រស់នៅ​តំបន់​ក្បែរ​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​និយាយ​ថា  ប្រព័ន្ធ​ប្រកាស​អាសន្នរបស់​ទីភ្នាក់ងារ​ឧតុនិយម​មាន​ប្រសិទ្ធភាព​ដោយ​បញ្ចេញ​ការ​ប្រកាស​អាសន្ន​ស្ទើរ​ដំណាលគ្នា ៕

ខាន់ សុ​ឃ​ន
SOPHONN20140916_958_24002
រូប Sep16/11 ក្រុង​តូ​ក្យូ​ថត​ពីលើ​អាកាស
រូប Sep16/12 សិស្ស​ជ្រក​ក្រោម​តុ​ពេល​មានការ​រញ្ជួយ​ដី
កែ