ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវជាតិ A ជា​សារជាតិ​ចិញ្ចឹម​យ៉ាង​សំខាន់​ជួយ​ឱ្យ​កុមារ​លូតលាស់​ទាំង​ផ្នែក​រាង​កាយ​និង​បញ្ញា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា កន្លង​ទៅ​នេះ មាន​រៀបចំ​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ស្តី​ពី​ការពិគ្រោះ​យោបល់​នៃ​ការ​បញ្ចូល​ជាតិ​ដែក ក្នុង​ស្តង់​សម្រាប់​ផលិតផល​ទឹក​ស៊ី​អីុវ និង​ទឹកត្រី ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ពង្ស​វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព នៃ​អនុក​ម្មការ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ បាន​លើក​ទ្បើ​ង​អំពី​សារ​ប្រយោជន៍​នៃ​ជីវជាតិ A ផង​

រាជធានី​ភ្នំពេញ ៖ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា កន្លង​ទៅ​នេះ មាន​រៀបចំ​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ស្តី​ពី​ការពិគ្រោះ​យោបល់​នៃ​ការ​បញ្ចូល​ជាតិ​ដែក ក្នុង​ស្តង់​សម្រាប់​ផលិតផល​ទឹក​ស៊ី​អីុវ និង​ទឹកត្រី ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ពង្ស​វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព នៃ​អនុក​ម្មការ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ បាន​លើក​ទ្បើ​ង​អំពី​សារ​ប្រយោជន៍​នៃ​ជីវជាតិ A ផង​ដែរ ។ លោក​ថ្លែង​ថា ជីវជាតិ​A​គឺជា​សារជាតិ​ចិញ្ចឹម​យ៉ាង​សំខាន់​មួយ​ប្រភេទ ដែល​មាននៅ​ក្នុង​អាហារ ហើយ​រលាយ​នៅ​ក្នុង​ប្រេង ​ឬខ្លាញ់ ។ ជីវជាតិ A បាន​ផ្តល់​សារ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​៖

-​ជួយ​ដល់​ការ​រស់រាន​របស់​កុមារ

-​បង្កើត​ភាពស៊ាំ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ផ្សេង​ៗ

-​ជួយ​ដល់​ការ​លូតលាស់ ទាំង​ផ្នែក​រាង​កាយ និង​សតិបញ្ញា

-​ជួយ​ដល់​គំហើញ និង​ការពារ​កុំឱ្យ​កើត​មាន​ជំងឺខ្វាក់មាន់

-​ធ្វើ​ឱ្យ​ឃ្លាន​អាហារ ។ 

បើសិនជា​លោក​អ្នក​កង្វះ​ជីវជាតិ A អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ជា​៖

-​ប្រព័ន្ធ​រាង​កាយ​សម្រាប់​ទប់ទល់​នឹង​ជំងឺ ផ្សេង​ៗ​ត្រូវ​ចុះ​ខ្សោយ

-​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​សតិបញ្ញា​ចុះ​ខ្សោយ 

-​បាត់បង់​ការ​ឃ្លាន​អាហារ

-​គំហើញ​ចុះ​អន់​ថយ​(​ខ្វាក់មាន់​)

-​ប៉ះពាល់​ដល់​អាយុជីវិត​កុមារ

ក្រុម​ប្រឈម​មុខ និង​ក្រុម​ងាយ​រង​គ្រោះ​ដោយសារ​បញ្ហា​កង្វះ​ជីវជាតិ A មាន​ដូច​ជា​៖

ក​-​ក្រុម​ប្រឈម​មុខ​៖

-​កុមារ​អាយុ​ពី​៦​ខែ​ទៅ​១១​ខែ

-​កុមារ​អាយុ​ចាប់ពី​១២​ខែ​ទៅ​៥៩​ខែ

-​ស្ត្រី​ក្រោយ​សម្រាលកូន​ក្នុង​អំ​ទ្បុ​ង​៦​ស​ប្តា​ហ៍

-​ស្ត្រី​មាន​ផ្ទៃពោះ

-​ទារក​អាយុ​ក្នុង​អំ​ទ្បុ​ង​៦​ខែ ដែល​ពុំ​បាន​បៅដោះ​ម្តាយ ។

ខ​-​ក្រុម​ងាយ​រង​គ្រោះ​ដូច​ជា​៖

-​កុមារ​ដែល​មាន​ជំងឺរាក​ជាប់​បន្ត​(​លើស​ពី​១៤​ថ្ងៃ​)

-​កុមារ​ដែល​មាន​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ

-​កុមារ​ដែល​មាន​ជំងឺ​កញ្ជ្រឹល

-​កុមារ​ដែល​មាន​ជំងឺខ្វាក់មាន់ ឬ​មាន​ចេញ​រោគ​ស​ញ្ញ​ណាមួយ​នៃ​ជំងឺ​ស្ងួត​ភ្នែក ។

ក្រុម​ទាំងនេះ ត្រូវការ​បំពេញបន្ថែម​ដោយ​ការ​ទទួលទាន​គ្រាប់​ជីវជាតិ A ឬ​បរិភោគ​ចំណីអាហារ​ដែល​មាន​ជីវជាតិ A ស្រាប់​ដូច​ជា បន្លែ ត្រី និង​សាច់​ជាដើម បូក​រួម​ទាំង​មាន​អនាម័យ​ផង​ដែរ ៕