ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃ​មុខជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ខាង​មុខ

9 ឆ្នាំ មុន

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អា​មេ​រិ​ក​ដែល​ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា សភាព​ឆាប់​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃមុខ​របស់​ស្ត្រី​អាច​ឱ្យ​គេ​ទស្សន៍​ទាយ​បាន​ពី​ហានិភ័យ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ទៅ​ថ្ងៃ​ខាង​មុខ ជា​ពិសេស​គឺ​ហានិភ័យ​កើត​ជំងឺ​ពុក​ឆ្អឹង ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​យេ​ល​(Yale University)​បាន​និយាយ​ថា ការ​ប្រឈម​ជា​ពិសេស​ដោយ​ជំងឺ​ឆ្អឹង ពីព្រោះ​កម្រិត​ប្រូ​តេ​អុ​ី​ន​នៅ​លើ​ស្បែក​និង​ឆ្អឹង​មានការ​ទាក់ទង​គ្នា ។ ដូច្នេះ ប្រសិនជា​នៅ​លើ​ផ្ទៃមុខ​និង​ក​របស់​ស្ត្រី​មាន​សភាព​ជ្រីវជ្រួញ​ខ្លាំង ពួក​គេ​នឹង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​ខាង​ដើម ដែល​បញ្ហា​នេះ​គឺ​ដោយសារ​តែ​ពួក​គេ​បាន​បាត់បង់​ដង់ស៊ីតេ​ឆ្អឹង ។

អំឡុង​ការ​សិក្សា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិសោធ​លើ​ស្ត្រី​ដែល​ទើប​អស់​រដូវ​១១៤​នាក់ ។ ពួក​គេ​បាន​វាស់​១១​កន្លែង​នៅ​លើ​ស្បែក​មុខ​និង​ស្បែក​កដោយ​ប្រើ​ឧបករណ៍​ឈ្មោះ​Durometer ។ ឯ​ទម្ងន់​ឆ្អឹង​និង​ដង់ស៊ីតេ​ឆ្អឹង​ត្រូវ​គេ​វាស់​ដោយ​ឧបករណ៍ Ultrasound និង X-ray ។ 

សាស្ត្រាចារ្យ​ដឹកនាំ​ការ​សិក្សា​Lubna Pal​បាន​និយាយ​ថា​៖ «​យើង​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​ដែល​ស្ម័គ្រ​ពិសោធ អ្នក​ដែល​មាន​ស្បែក​ជ្រីវជ្រួញ ភាគច្រើន​សុទ្ធតែ​មាន​ដង់ស៊ីតេ​ឆ្អឹង​ទាប ពោល​គឺ​ជ្រួញ​កាន់តែ​ខ្លាំង ដង់ស៊ីតេ​ឆ្អឹង​កាន់តែ​ទាប​» ។ លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ៖ «​ការ​រក​ឃើញ​របស់​យើង​លើក​នេះ​បាន​បង្ហាញ​ថា ស្បែក​អាច​ឆ្លុះ​បញ្ចាំង​ពី​គុណភាព​គ្រោងឆ្អឹង ហើយ​វា​ពិតជា​មាន​តម្លៃ​គួរ​ឱ្យ​កត់សម្គាល់​ពីព្រោះ វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​គ្រូពេទ្យ​ដែល​គ្រាន់តែ​ពិនិត្យ​មើល​ស្បែក​មុខ​ស្ត្រី​អាច​វិនិច្ឆ័យ​រោគ​ពុក​ឆ្អឹង​បាន​»៕