ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផឹក​ត្រឹម​1​កំប៉ុង​ក្នុង​1​ថ្ងៃ​ភេសជ្ជៈ​មាន​ពពុះ​អាច​បំផ្លាញ​ការ​ចង​ចាំ​មនុស្ស​វ័យ​ជំទង់

9 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ទទួល ទាន​ភេសជ្ជៈ​មាន​ពពុះ​មួយ​កំប៉ុង​ឬ​មួយ​ដប​ក្នុង​មួយ​ថ្ងៃ​អាច​បំផ្លាញ​ការ​ចង​ចាំ​របស់​មនុស្ស​វ័យ​ជំទង់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Southern California សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​ទទួលទាន​បណ្តា​ភេសជ្ជៈ​ដែល​

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ទទួល ទាន​ភេសជ្ជៈ​មាន​ពពុះ​មួយ​កំប៉ុង​ឬ​មួយ​ដប​ក្នុង​មួយ​ថ្ងៃ​អាច​បំផ្លាញ​ការ​ចង​ចាំ​របស់​មនុស្ស​វ័យ​ជំទង់ ។ 

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Southern California សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ការ​ទទួលទាន​បណ្តា​ភេសជ្ជៈ​ដែល​ផ្ទុក​សារធាតុ​ស្ករ​អាច​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​រៀនសូត្រ​របស់​មនុស្ស ។ ក្រៅពី​បង្ក​ឱ្យ​ធាត់​និង​ឡើង​ទម្ងន់ ភេសជ្ជៈ​ទាំងនេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​ក្នុង​ចំណោម​យុវវ័យ​ផង​ដែរ ។

វេជ្ជបណ្ឌិត​Scott Kanoski​ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា​៖«​វា​មិនមែន​ជា​រឿង​សម្ងាត់​ទៀត​ឡើយ​ដែល​កាបូ​អុ​ី​ដ្រា​ត​ត្រូវ​បាន​គេ​យក​ទៅ​កែ​ច្នៃ ជា​ពិសេស​កែ​ច្នៃ​ប្រើ​ក្នុង​ភេសជ្ជៈ​មាន​ពពុះ​ក៏​ដូច​ជា​បណ្តា​ភេសជ្ជៈ​ដទៃ​ទៀត ហើយ​ដែល​អ្វី​ទាំងនេះ បាន​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ការ​រំលាយ​អាហារ ។ យ៉ាងណា​ក៏​ដោយ ការ​រក​ឃើញ​របស់​យើង​លើក​នេះ​បង្ហាញ​ថា ទទួលទាន​បណ្តា​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​ក៏​ផ្តល់​ការ​រំខាន​ដល់​សមត្ថភាព​បំពេញ​មុខងារ​ផ្សេង​ៗ​របស់​ខួរក្បាល​ផង​ដែរ ជា​ពិសេស​គឺ​សមត្ថភាព​ចង​ចាំ​ក៏​ដូច​ជា​កត់ត្រា​ព័ត៌មាន​នៅ​ជុំវិញ​ខ្លួន ។ វា​កាន់តែ​ផ្តល់​ផល​អាក្រក់​ថែម​ទៀត ប្រសិនជា​ការ​ប្រើប្រាស់​នោះ​ធ្វើ​ឡើង​ក្នុង​កម្រិត​មួយ​យ៉ាង​លើសលប់​មុន​វ័យ​គ្រប់ការ » ។ 

ការ​ពិសោធ​ដោយ​ឱ្យ​សត្វ​កណ្តុរ​ធំ​ពេញវ័យ​និង​កណ្តុរ​វ័យ​ជំទង់​ផឹក​ភេសជ្ជៈ​មាន​ពពុះ​បង្ហាញ​ថា មុខងារ​យល់​ដឹង​កណ្តុរ​ពេញវ័យ​ស្ថិត​នៅ​ដូច​ធម្មតា​ក្រោយ​រយៈពេល​មួយ​ខែ ប៉ុន្តែ​មុខងារ​យល់​ដឹង និង​មុខងារ​ចង​ចាំ​របស់​កណ្តុរ​វ័យ​ជំទង់​វិញ​បាន​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ។ បន្ថែម​ពីលើ​នេះ​ទៀត ទីបញ្ជាការ​ធំ​ផ្នែក​កត់ត្រា​និង​រៀនសូត្រ​របស់​ខួរក្បាល (Hippocampus) រង​នូវ​ការ​រលាក​ខ្លាំង​ជាង​មុន​ផង​ដែរ នៅ​ពេល​បរិមាណ​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​ត្រូវ​បាន​បង្កើន ។ 

វេជ្ជបណ្ឌិត Kanoski​បាន​ថ្លែង​ថា​៖«Hippocampus គឺជា​តំបន់​សំខាន់​របស់​ខួរក្បាល​មានមុខ​ងារ​កត់ត្រា​ហេតុការណ៍​ផ្សេង​ៗ» ៕