ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ និង​ចាក់​ប្រពន្ធ​របួស​ធ្ងន់​ក្តៅ​ចិត្ត​សុំ​រួម​រ័ក​៣​ឆ្នាំ​ហើយ​មិន​ដាក់​ទាន​ឱ្យ​ម្តង​ណា​ទេ​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ប្រើ​កាំបិត និង​ពូថៅ​កា.ប់់​ប្រពន្ធ​ប៉ង​សម្លា.ប់ តែ​មិន​បាន​សម្រេច​គ្រាន់តែ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ព្រោះតែ​ខឹង​ប្រពន្ធ​មិន​ឱ្យ​រួមរ័ក ។

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ប្រើ​កាំបិត និង​ពូថៅ​កាប់់​ប្រពន្ធ​ប៉ង​សម្លាប់ តែ​មិន​បាន​សម្រេច​គ្រាន់តែ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ព្រោះតែ​ខឹង​ប្រពន្ធ​មិន​ឱ្យ​រួមរ័ក ។ អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក អឿ​ម ទិ​ត្យ បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ម៉ែ ពៅ អាយុ​៤១​ឆ្នាំ ឯ​ប្រពន្ធ​ដែល​រង​របួសធ្ងន់​ឈ្មោះ ញាណ ស៊ី​ធូ​ន អាយុ​៤១​ឆ្នាំ​ដូច​គ្នា រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

លោក​អធិការ​បាន​បន្ត​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កាំបិត​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​ចាក់​ប្រពន្ធ រួច​ប្រើ​ពូថៅ​វា​យក​ញ្ចឹ​ង​.​ក​បន្ថែម​ទៀត បណ្តាល​ឱ្យ​របួស​ស្ទើរ​សុសសាច់ ក្នុង​បំណង​សម្លាប់ តែ​មិន​ស្លាប់ គ្រាន់តែ​របួសធ្ងន់ ដោយសារ​ខឹង​ប្រពន្ធ​មិន​ឱ្យ​រួមរ័ក ហើយ​ក៏​កើតរោគ​ប្រចណ្ឌ ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​បង្ក​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រពន្ធ សមត្ថកិច្ច​ក៏​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ដែរ ។ សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​យប់​នោះ គេ​បានឮ​សំឡេង​គ្រួសារ​នេះ​ឈ្លោះប្រកែក​គ្នា ដែល​ជា​ទម្លាប់​ដូច​សព្វដង ហើយ​ក៏​គ្មាន​នរណា​ចាប់អារម្មណ៍​ដែរ ។

លុះ​ឮ​សំឡេង​ប្រពន្ធ​ស្រែក​ឱ្យ​ជួយ លាយឡំ​នឹង​សំឡេង​វាយ​សំពង​ផង ទើប​អ្នក​ភូមិ​និង​សាច់ញាតិរ​ត់ទៅ​មើល ឃើញ​ស្ត្រី​ជា​ប្រពន្ធ​សន្លប់​នៅ​ក្នុងផ្ទះ និង​ជោកជាំ​ទៅ​ដោយ​ឈាម ពេញ​រាង​កាយ​ទៅ​ហើយ ។ សាក្សី​បន្ត​ថា បុរស​ជា​ប្ដី​ដែល​មាន​កាន់​កាំបិត​ក្នុង​ដៃ​ផង បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ ជាមួយនឹង​សម្តី​គ្រោតគ្រាត​គំរាម​ប្រពន្ធ​បន្ថែម ដែល​ទំនងជា​ប្រចណ្ឌ​ផង តែ​បន្តិច​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ប្តី​នេះ​ភ្លាម​ៗ​ដែរ ។ បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន បុរស​នេះ​ហាក់​មិន​ញញើត​នឹង​ឆ្លើយ​សំណួរ​របស់​សមត្ថ​កិច្ច​ទេ  អំពី​ទ​ង្វើ​របស់​ខ្លួន​ដែល​ប្រើ​ហិង្សា​ដ៏​ឃោរឃៅ​ទៅ​លើ​ប្រពន្ធ ។

ជនសង្ស័យ​ឈ្មោះ ម៉ែ ពៅ បាន​សារភាព​ទាំង​ញញឹម​ថា ខ្លួន​ពិតជា​បាន​ប្រើ​កាំបិត​ចាក់ និង​ប្រើ​ពូថៅ​វាយ​ទៅ​លើ​ប្រពន្ធ​មែន ដោយសារ​តែ​ខឹង​មិន​ព្រមឱ្យ​ខ្លួន​រួមរ័ក បើ​ទោះជា​ខ្លួន​ព្យាយាម​លួងលោម​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ក្ដី ។ ជន​នេះ​និយាយ​ថា ប្រពន្ធ​ខ្លួន​ហាក់​មាន​ចរិត​ប្លែក​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ទំនងជា​មាន​ប្រុស​ថ្មី​ទៀត​ផង ព្រោះ​បាន​បដិសេធ​រាល់​លើក​ពេល​ខ្លួន​សុំ​រួមមេត្រី ។ បុរស​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ត្រង់​ៗ​ថា ខ្លួន​មាន​ចេតនា​ចាក់ និង​វាយ​ប្រពន្ធ​ឱ្យ​ស្លាប់ រួច​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​ក្រោយ តែ​ពេល​ខ្លួន​យក​កាំបិត​ចាក់ និង​យក​ពូថៅ​វាយ​បន្ថែម​ទៅ​លើ​ប្រពន្ធ​នោះ​មិន​ទាន់​ដឹងស្លាប់​ឬ​រស់​ផង ក៏​មាន​អ្នក​មក​អន្តរាគមន៍​ច្រើន ខ្លួន​ក៏​ដើរ​ចេញពី​កន្លែង​កើតហេតុ ហើយ​ត្រូវ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​តែ​ម្តង ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា ជន​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​បំផុត​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន ដោយសារ​ភ្លើង​ប្រចណ្ឌ​គ្មាន​ហេតុ ផល ។ ពិតមែនតែ​ជន​ដៃដល់​នេះ​អះអាង​ថា ខ្លួន​នឹង​សម្លាប់​ប្រពន្ធ រួច​សម្លាប់​ខ្លួនឯង​ជា​ក្រោយ តែ​ក្រោយ​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រពន្ធ ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន ហើយ​លោកស្នងការ​ខេត្ត​ក៏​បញ្ជា​ឱ្យ​កម្លាំង​មូលដ្ឋាន​តាម​ចាប់ខ្លួន​បាន​ទាំង​យប់​ភ្លាម​ៗ​ដែរ ។ លោក ជេ​ត វណ្ណ​នី បញ្ជាក់​ថា ជន​ដៃដល់ ត្រូវ​កម្លាំង​ជំនាញ​សួរនាំ​នៅ​អធិការ​ដ្ឋាន​នគ​បាល​ស្រុក​ប​វេ​ល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ខណៈ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​មិន​ទាន់​ដឹង​ថា អាច​មាន​សង្ឃឹម​នៅ​រស់ ឬ​យ៉ាងណា​នោះ​ទេ ៕