រាជធានីភ្នំពេញ ៖ សន្តិសុខEPM យាមនៅរោងចក្ររ៉ូស៊ីង៦នាក់ ដេកសន្លប់ស្តូកស្តឹង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន បន្ទាប់ពីត្រូវសន្តិសុខដូចគ្នាដាក់ថ្នាំសណ្តំក្នុងកាហ្វេទឹកដោះគោ រួចចូលលួចខោក្នុងរោងចក្រយកអស់២៥.០០០ខោ ដែលគិតជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ កញ្ញា ដែលរោងចក្រ មានទីតាំងស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
បើតាមប្រធានរដ្ឋបាលឱ្យដឹងថា រោងចក្ររ៉ូស៊ីង មានសន្តិសុខយាមប្រមាណ១០នាក់ ក្នុងនោះ០៦នាក់ បានដេកសន្លប់ស្តូកស្តឹង ដោយត្រូវសន្តិសុខដូចគ្នាដាក់ថ្នាំសណ្តំក្នុងកាហ្វេទឹកដោះគោឱ្យផឹក ហើយចូលលួចខោក្នុងរោងចក្រដឹកតាមរថយន្ត២គ្រឿង ។
គួរបញ្ជាក់ថា កន្លងមករោងចក្ររ៉ូស៊ីងត្រូវចោរឡើងគាស់ដំបូលលួចយកខោអាវជាបន្តបន្ទាប់ លុះពេលនេះសន្តិសុខដាក់ថ្នាំសណ្តំសន្តិសុខគ្នាឯងលួចយកខោអស់ទៀត ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ