ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើសេចក្តី​ព្រាងឯក​សារយុទ្ធសា​ស្ត្រសម្រាប់​ការរៀបចំ ​តាក់តែង​ ផអ៣​ ដំណាក់​កាល​ទី២

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ លោក​សក់ សេដ្ឋា រដ្ឋ​លេ​ខាធិការ​ក្រ​សួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​លេ​ខាធិ​ការគ​ណះ​កម្មាធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​បែន​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ. អ.ប)​បាន​ចូល​រួម​ជា​គណះ​អធិប​តី​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិ​គ្រោះ​យោ​បល់​លើ​សេច​ក្តី​ព្រាង​ឯក​សារ​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​រៀប​ចំតាក់​តែង​ផែន

រាជ​ធានី​ភ្នំពេញ ៖​ លោក​សក់ សេដ្ឋា រដ្ឋ​លេ​ខាធិការ​ក្រ​សួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​លេ​ខាធិ​ការគ​ណះ​កម្មាធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​បែន​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ. អ.ប)​បាន​ចូល​រួម​ជា​គណះ​អធិប​តី​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិ​គ្រោះ​យោ​បល់​លើ​សេច​ក្តី​ព្រាង​ឯក​សារ​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​រៀប​ចំតាក់​តែង​ផែន​ការ​អនុវត្ត​ន៍រយះ​ពេល​បីឆ្នាំ (ផអ៣ )​ដំណាក់​កាល​ទី២​កាល​ពី​ល្ងាច​ថ្ងៃ​ទី១២​ ខែកញ្ញា​ ឆ្នាំ២០១៤​នៅ​សណ្ឋា​គារ​ភ្នំពេញ ។

លោក​ សក់​ សេដ្ឋា ​រដ្ឋលេ​ខាធិការ​ក្រសួង​​មហាផ្ទៃនិង​ជាប្រ​ធាន​លេខា​ធិការ​គណះ​កម្មាធិ​កា​រជាតិ​សម្រាប់​ការ​អភិវឌ្ឍ​បែន​ប្រជាធិ​បតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ​(គ.ជ. អ.ប)​បានមាន​ប្រសាស​ន៍ថា  សិក្ខា​សាលា​នា​ពេល​​នេះពិត​ជា​មាន​សារះ​សំខាន់​ណាស់​ក្នុង​អនុវត្ត​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រ​ជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ក្នុងរយះ​ពេល​នៃ​ ផអ៣​ ដំណា​ក់កាល​ទី១ ដែល​បាន​ជម្រុញ​ឲ្យ​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​របស់​យើង​វិវត្តន៍​ទៅ​មុខជា​លំដាប់​ស្រប​តាម​ឆន្ទះ​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​និង​ស្រប​តាម​យុទ្ធ​សាស្ត្រ​និង​ចំណុច​ដៅ​ដែល​បាន​កំណត់​នៅតាម​ដំណាក់​កាល​នីមួយ​ៗនៃ​កម្មវិធី​ជាតិរយះ​ពេល​១០ឆ្នាំ ។