ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋានមន្ត្រី​​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ​ម្នាក់ ត្រូវ​​ចោរ​គាស់​ទ្វារ​​ចូល​រើកកាយ​​យក​​គ្រឿង​​អលង្ការ​អស់​​ជាង​​២ម៉ឺន​​ដុល្លារ​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ លំនៅ​ឋានមន្ត្រី​​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ​ម្នាក់ បាន​ត្រូវ​​ចោរ​គាស់​ទ្វារ​​ ចូល​រើកកាយវាយទូដែក​​ ប្រមូល​​​យក​​គ្រឿង​​អលង្ការ​អស់​​ជាង​​២ម៉ឺន​​ដុល្លារ​​ និង​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល កាល​ពី​​វេលាម៉ោង​​១១ព្រឹក​ថ្ងៃទី​១០ កញ្ញា នៅ​ចំណុច​ផ្ទះលេខ​​42H ស្ថិត​ក្នុង​ភូមិ​ដើមគ សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា​​ ខណៈ​​ម្ចាស់​​ត្រឡប់​​ពី​ធ្វើការ​​វិញ ។

ម្ចាស់​ផ្ទះ​ខាង​លើ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ សំ សុម៉ាលី ភេទស្រី អាយុ​៤១​​ឆ្នាំ ជាមន្ត្រី​​បម្រើ​ការ​ងារនៅ​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ​​ ។

បើ​តាម​ស្ត្រី​ម្ចាស់​​ផ្ទះ​ឱ្យដឹង​ថា នៅ​ម៉ោង​​៧ព្រឹក​​ថ្ងៃ​កើត​ហេតុ គាត់​​បានចាក​ចេញ​​ពី​​ផ្ទះ​​ទៅ​ធ្វើការ​​ រីឯ​​​​កូន​​ទៅសាលារៀន​​​​ លុះ​​ត្រឡប់​មក​វិញ​ក៏​​ឃើញអី​វ៉ាន់​រាយ​ពេញផ្ទះ​​ ហើយ​​ទូដែ​ក​ត្រូវ​​ចោរ​​​វាយ​កម្ទេច​​យក​​គ្រឿង​​អលង្ការ​​ដែល​​មាន​ក្នុង​នោះ​អស់​គ្មានសល់ ។

ស្ត្រី​បន្តថា​ គ្រឿង​​អលង្ការ​ដែល​បាត់​​បង់​មាន​ខ្សែ.កពេជ្រ កង​ដៃ​​ពេជ្រ​​ ចិញ្ចៀនពេជ្រ​​ ព្រម​​ទាំង​​គ្រឿងអលង្ការ​ផ្សេង​ៗ​​ទៀត​​ សរុបប្រមាណជាង​​២ម៉ឺនដុល្លារ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព