ស្ពានអាកាសតិចណូ បណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ចំណាយថវិកាសាងសង់ជាង១៤,៥លានដុល្លារ
រាជធានីភ្នំពេញ ៖ ស្ពានអាកាសតិចណូ ដែលនឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៩កញ្ញាស្អែក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននោះ រត់តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ និង ទទឹងពី៦ទៅ៨ម៉ែត្រ ។
ចែករំលែកព័តមាននេះ