ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រលប់ ដោយសារមានបុរសជនបរទេសម្នាក់ដើរវង្វេងផ្លូវចូលទៅដេកក្នុងផ្ទះអ្នកស្រុក ធ្វើឱ្យម្ចាស់ផ្ទះមានការភិតភ័យស្មានថាជាចោរ ពេលបើកភ្លើងមើលទៅក៏ដឹងថាជាជនបរទេសហើយមានសាក់កាដូរពីស្ពាយពីក្រោយក៏ឃាត់ខ្លួនសាកសួរ ប៉ុន្តែដោយជនបរទេសនោះមិនចេះនិយាយភាសារខ្មែរ និងគ្មានអ្នកណាចេះភាសារអង់គ្លេស ក៏ប្តឹងនគរបាលស្រុកស្វាយទាបឱ្យនាំទៅសាកសួរ ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី ៥ កញ្ញា ២០១៤ វេលាម៉ោង៧យប់ នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ បើតាមម្ចាស់ផ្ទះឈ្មោះ ឃួន ចិន្តា ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់បន្ទាប់ពីហូបបាយជុំគ្នាក្រោមផ្ទះរួចប្រមាណជាកន្លះម៉ោង ស្រាប់តែមានជនបរទេសស្បែកស ម្នាក់ កំពស់ប្រមាណ១.៩០ ម៉ែត្រ មានអាយុប្រមាណ៤០ឆ្នាំ ហើយស្ពាយសាក់កាដូរនៅពីក្រោយ បានដើរចូលមកក្រោមផ្ទះរបស់គាត់ រួចដេកនៅលើគ្រែក្បែរគាត់និងបាននិយាយប៉ុន្តែមិនដឹងនិយាយពីអីនោះទេ តែឭថារុស្ស៊ីៗ ។ បន្ទាប់មកមើលទៅហាក់ដូចជាឃ្លានខ្លាំងក៏បានរៀបបាយឱ្យហូប ពេលហូបហើយជនបរទេសរូបនេះនៅដេកលើគ្រេមិនព្រមចេញ ក៏រាយការឱ្យនគរបាលស្រុកស្វាយទាបជួយអន្តរាគមន៍ រហូតដល់ម៉ោង១១ យប់ទើបនគរបាលហៅទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបសាកសួរ និងធ្វើការឆែកសាក់កាដូរឃើញមានសម្លៀកបំពាក់ ថ្នាំពេទ្យ បាយ អំបុក ពុំមានឃើញអត្តសញ្ញានបណ្ណ និង លិខិតឆ្លងដែនទេ សូម្បីតែប្រាក់មួយរៀលក៏គ្មានដែរ ។
ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ