ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​បារាំង​2​នាក់​ចាប់ខ្លួន​នៅ​ឥណ្ឌូ​ណេ​ស៊ី​អាច​ជាប់គុក

9 ឆ្នាំ មុន

មេធាវី​ការពារ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ កញ្ញា ថា អ្នកកាសែត​បារាំង​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​១​ខែ​មុន​នៅ​ឥណ្ឌូ​ណេ​ស៊ី ដោយ​សរសេរ​ព័ត៌មាន​មួយ​ទាក់ទិន​នឹង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​នៅ​ខេត្ត​បា​ពូ​អាស៊ី អាច​ប្រឈម​មុខ​នឹង​ការ​កាត់ទោស និង​អាច​ជាប់គុក។

លោក THOMAS DANDOIS និង​លោកស្រី VALENTINE BOURRAT ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ សីហា ពី​បទ​បំពាន​លើ​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ពេល​សរសេរ​ព័ត៌មាន​សម្រាប់​ទូរទស្សន៍​បារាំង​-​អា​ល្លឺ​ម៉​ង់ ARTE ។ អ្នក​ទាំង​២​ចូល​មក​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ខណៈ​ពួក​គេ​ត្រូវ​មាន​ទិដ្ឋាការ​ជា​អ្នកកាសែត និង​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដើម្បី​អាច​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​នៅ​បា​៉​ពូ​អាស៊ី ជា​តំបន់​រសើប​មួយ ដែល​នៅ​ទីនោះ​មានការ​ដាក់​ពង្រាយ​ទាហាន​យ៉ាងច្រើន ដើម្បី​តស៊ូ​ប្រឆាំង​បណ្តា​ចលនា​បំបែក​ខ្លួន​និយម ។

មេធាវី​ការពារ​អ្នក​ទាំង​២​លោក ARTSTO PANGARIBUAN គូសបញ្ជាក់​ថា មាន​លទ្ធភាព​ខ្ពស់​ដែល​អ្នកកាសែត​ទាំង​២​នាក់​នោះ​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ ពី​បទ​រំលោភ​បំពាន​ទិ​ដ្ឋា   ការ ។ ទោស​បែប​នោះ​អាច​ជាប់គុក​ដល់​៥​ឆ្នាំ​បើ​តាម​ច្បាប់​ឥណ្ឌូ​ណេ​ស៊ី ៕