ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​នី​ណែនាំ Smart Watch 3 និង Smart Band Talk

9 ឆ្នាំ មុន

ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​សូ​នី ណែនាំ Smart Watch 3 និង​ឧបករណ៍​ថែទាំ​សុខភាព Smart Band Talk ក្នុង​ព្រឹត្តិការណ៍ IFA កាលពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​ទីក្រុង​បែ​៊​រ​ឡាំង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ លក្ខណៈ​ពិសេស​របស់ Smart Watch 3 គឺ​មាន​ទំហំ​១.៦៨​អី​ុ​ញ កម្រិត​ពន្លឺ ៣២០​គុណ​នឹង​៣២០​ភិ​ច​សែ​៊​ល ។ ឧបករណ៍​នេះ​មានមុខ​ងារ​ផ្តោត​សំខាន់​លើ​

ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​សូ​នី ណែនាំ Smart Watch 3 និង​ឧបករណ៍​ថែទាំ​សុខភាព Smart Band Talk ក្នុង​ព្រឹត្តិការណ៍ IFA កាលពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​ទីក្រុង​បែ​៊​រ​ឡាំង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ លក្ខណៈ​ពិសេស​របស់ Smart Watch 3 គឺ​មាន​ទំហំ​១.៦៨​អី​ុ​ញ កម្រិត​ពន្លឺ ៣២០​គុណ​នឹង​៣២០​ភិ​ច​សែ​៊​ល ។ ឧបករណ៍​នេះ​មានមុខ​ងារ​ផ្តោត​សំខាន់​លើ​សុខភាព​ប្រចាំ​ថ្ងៃ ។

Smart Watch 3 ទទួល​បាន​សញ្ញាបត្រ​កម្រិត IP58 ដែល​អាច​ស្ថិត​ក្នុង​ជម្រៅ​ទឹក​ជាង​២​ម៉ែត្រ​ក្នុង​រយៈពេល​៣០​នាទី ។
លក្ខណៈ​ពិសេស​របស់ Smart Band Talk មាន​រាង​កោង​ប្រភេទ e-Link Display អាច​ភ្ជាប់​ការ​ទាក់ទង​តាម​ប្រព័ន្ធ Bluetooth និង​ស្មា​ត​ហ្វូ​ន​ដូច​ជា ការ​ហៅ​ចូល និង​ផ្ញើ​សារ​រូបភាព​ជាដើម ។តម្លៃ​របស់​ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ ក្រុមហ៊ុន​សូ​នី មិន​បាន​បញ្ជាក់​ទេ ។

លោក Kazuo Hirai នាយក​ប្រ​តិ្ត​ប​ត្តិ​ក្រុមហ៊ុន​សូ​នី និយាយ​ថា នេះ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ក្រុមហ៊ុន​ដែល​បង្ហាញ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចំនួន​ពីរ​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក IFA ឆ្នាំ​២០១៤ ៕