ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នឹង​មិន​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​ទេ

9 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ ថ្លែង​នា​ថ្ងៃ​ទី​១ កញ្ញា ថា ប្រទេស​របស់​លោក​នឹង​មិន​ធ្វើ​អន្តរាគមន៍​ខាង​យោធា​ចូល​ក្នុង​វិបត្តិ​បច្ចុប្បន្ន​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ដោយ​លោក​ស្នើ​ដល់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ឱ្យ​ជួយ​រារាំង​ក្រុង​គៀវ​កុំឱ្យ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ ។

ក្នុង​សុន្ទរកថា​មួយ ឯ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​របស់​រដ្ឋ​នៅ​ក្រុង​មូ​ស្គូ លោក ឡាវ​រ៉ូ​វ មាន​ប្រសាសន៍​ថា នឹង​ពុំ​មាន​អន្តរាគមន៍​យោធា​ឡើយ ។ យើង​គ្រាន់តែ​ចង់ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ និង​ប្រកបដោយ​សោកនាដកម្ម​នោះ ។

លោក ឡាវ​រ៉ូ​វ ក៏​រិះគន់​ផង​ដែរ​ចំពោះ​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​៣១ សីហា របស់​សហភាព​អឺរ៉ុប បន្ថែម​ទណ្ឌកម្ម​ថ្មី​ៗ​លើ​រុ​ស្ស៊ី​រយៈពេល​១​ស​ប្តា​ហ៍​ទៀត ប្រសិនបើ​ក្រុង​មូ​ស្គូ​បន្ត​បង្កើន​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ។យោង​តាម​លោក ឡាវ​រ៉ូ​វ ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ត្រូវ​បោះបង់​ចោល​នយោបាយ​ដាក់​ឱសានវាទ គំរាមកំហែង និង​ដាក់​ទណ្ឌកម្ម​ដែល​ពិតជា​គ្មាន​សង្ឃឹម ប្រសិនបើ​ពួក​គេ​ចង់ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ឡើង​វិញ​ជាមួយ​ក្រុង​មូ​ស្គូ ។

ពេល​និស្សិត​ម្នាក់​នៃ​វិទ្យាស្ថាន​ខាងលើ​សួរ​លោក​ថា តើ​រុ​ស្ស៊ី​អាច​ដកខ្លួន​ថយ​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដែរ​ទេ ? លោក ឡាវ​រ៉ូ​វ ឆ្លើយ​ថា ពិតជា​ផ្ទុយ​ពី​នេះ ។ យើង​ត្រៀម​ទុក​យន្តការ​ទាំងឡាយ​របស់ WTO ពិសេស​សម្រាប់​ការពារ​ទស្សនៈ​របស់​យើង​លើ​ការ​ហាមឃាត់​ការ​អនុវត្ត​ប្រតិសកម្ម​នៃ​បណ្តា​បទដ្ឋាន​ដែល​ហៅ​ថា កញ្ចប់​ថាមពល​ទី​៣​របស់​សហភាព​អឺរ៉ុប ។ កញ្ចប់​ថាមពល​ទី​៣ របស់​សហភាព​អឺរ៉ុប ហាមឃាត់់​ពួក​អ្នក​ផលិត​ឧស្ម័ន មិន​ឱ្យ​ក្លាយ​ខ្លួន​ផង​ដែរ​ជា​ម្ចាស់​របស់​បណ្តា​បំពង់​បង្ហូរ​ប្រេង ឬ​ឧស្ម័ន ៕