ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យា​បាល​ជំងឺ​ក្លន​​ដោយ​ការ​វះ​កាត់​បិទ​ផ្លូវ​ក្នុង​សរី​រាង្គ​កុំ​ឱ្យ​​ពោះ​វៀត​​លូន​ចេញ​បាន​

9 ឆ្នាំ មុន

មតិ​ខ្លះ​លើក​ឡើង​ថា ឱ្យ​តែ​មាន​អកា​រៈ​តឹង​ៗ​ ឬ​ឈឺ​តិច​ៗ​​នៅ​ត្រង់​ក្រលៀន​នៅ​ពេល​ធ្វើ​ការ​ធ្ងន់​​ឬ​ពេល​ដើរ​នោះ​ តែង​គិត​ថា​ប្រហែល​ជា​ពោះ​វៀន​ធ្លាក់​ចូល​ពង់​ស្វាស​ ។ តាម​ពិត​ពាក្យ​ដែល​និយាយ​តៗ​គ្នា​នេះ​គេ​ហៅ​ថា ជំងឺ​ក្លន​លូន​ឬ​ពោះ​វៀន​ធ្លាក់​ ។ ជួប​ជាមួយ​លោក​សាស្ត្រា​ចារ្យ​មហា​បរិ​ញ្ញា​វេជ្ជ​​បណ្ឌិត​ ថុង​ សុខ​ហា៊ន​ ឯក​ទេស​វះ​កាត់​ជំងឺ​ទូ​ទៅ​ និង​ប្រព័ន្ធ​មូត្រ​សាស្ត្រ​​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ​បាន​

មតិ​ខ្លះ​លើក​ឡើង​ថា ឱ្យ​តែ​មាន​អកា​រៈ​តឹង​ៗ​ ឬ​ឈឺ​តិច​ៗ​​នៅ​ត្រង់​ក្រលៀន​នៅ​ពេល​ធ្វើ​ការ​ធ្ងន់​​ឬ​ពេល​ដើរ​នោះ​ តែង​គិត​ថា​ប្រហែល​ជា​ពោះ​វៀន​ធ្លាក់​ចូល​ពង់​ស្វាស​ ។ តាម​ពិត​ពាក្យ​ដែល​និយាយ​តៗ​គ្នា​នេះ​គេ​ហៅ​ថា ជំងឺ​ក្លន​លូន​ឬ​ពោះ​វៀន​ធ្លាក់​ ។ ជួប​ជាមួយ​លោក​សាស្ត្រា​ចារ្យ​មហា​បរិ​ញ្ញា​វេជ្ជ​​បណ្ឌិត​ ថុង​ សុខ​ហា៊ន​ ឯក​ទេស​វះ​កាត់​ជំងឺ​ទូ​ទៅ​ និង​ប្រព័ន្ធ​មូត្រ​សាស្ត្រ​​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ជំងឺ​ក្លន​លូន​គឺ​ជា​ការ​លូន​ចេញ​របស់​ពោះ​វៀន​ពី​ប្រហោង​ពោះ​ឬ​សរី​រាង្គ​ក្នុង​ពោះ ។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​មូល​ហេតុ​ពី​រ​ប្រភេទ​ដូច​ជា ៈ

១-បណ្តាល​មក​ពី​ការ​បិទ​មិន​ជិត​នៃ​បំពង់​ Peri Toneo-vaginal ។ ជា​ធម្មតា​បំពង់​ Peri toneo-vaginal នេះ​ត្រូវ​បាន​បិទ​ជិត តែ​នៅ​ពេល​ណា​វា​ខ្សោយ​ហើយ​បិទ​មិន​ជិត​នោះ​ ពោះ​វៀន​អាច​ធ្លាក់​ចូល​តាម​បំពង់​នេះ​ចុះ​​ក្រោម​រហូត​ដល់​ពង​ស្វាស​ ។ ករណី​នេះ​ច្រើន​ជួប​លើ​កូន​ក្មេង​ ហើយ​វា​ក៏​អាច​បណ្តាល​ឱ្យ​កើត​ជា​ជំងឺ​ពង​កោប​​ថែម​ទៀត​ ។
២-បណ្តាល​មក​ពី​ការ​ខ្សោយ​ផ្នែក​ណា​មួយ​របស់​ជញ្ជាំង​ពោះ Paroi abdominal ដែល​អាច​បណ្តាល​ឱ្យ​​ពោះ​វៀន​លូន​ចេញ​តាម​កន្លែង​ឬ​ប្រហោង​ដែល​​ខ្សោយ​នោះ​ បង្កើត​ជា​ជំងឺក្លន​លូន​​ដែល​ជា​ជំងឺ​ច្រើន​ជួប​នៅ​លើ​មនុស្ស​ចាស់​ ។
ចំពោះ​រោគ​សញ្ញា​​នៃ​ជំងឺ​នេះ​មាន​៖
-ពេល​ចាប់​ផ្តើម​ដំបូង​ អ្នក​ជំងឺ​ហាក់​មាន​អារម្មណ៍​ថា​ដូច​ជា​តឹង​ៗ​ ឬ​ឈឺតិច​​ៗ​ ​នៅ​ត្រង់​ក្រលៀន​ពេល​យើង​ដើរ​ ។
-ជួន​កាល​អាច​ឃើញ​មាន​ដុំ​សាច់​​ទន់​ៗ​ទំហំ​ប៉ុន​មេ​ដៃ​​ត្រង់​ក្រលៀន​ (អាចនៅ​​ផ្នែក​ខាង​ស្តាំ) ពេល​លោក​អ្នក​ឈរ​ឬ​ដេក​ ​ដុំ​នោះ​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ដេក​ផ្ងារ​ ។
-ពេល​ខ្លះ​ដុំ​នោះ​អាច​ធ្លាក់​ចូល​ទៅ​ដល់​ពង​ស្វាស​ថែម​ទៀត​ផង ។
-ចំពោះ​មនុស្ស​ស្រី​ក៏​អាច​កើត​មាន​ជំងឺ​នេះ​ដែរ​ ជា​ពិសេស​ស្ត្រី​​ធាត់​ៗ ។
លោក​សាស្ត្រា​ចារ្យ​មហា​បរិ​ញ្ញា​វេជ្ជ​បណ្ឌិត​ បាន​ថ្លែង​បញ្ជាក់​ថា ការ​ព្យាបាល​ជំងឺ​ក្លន​លូន​នេះ​ជា​ទូ​ទៅ​ត្រូវ​ធ្វើ​ការ​វះ​កាត់​ ដោយគ្រូ​​ពេទ្យ​ឯក​ទេស​ ហើយ​ការ​វះ​កាត់​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បិទ​ផ្លូវ​កុំ​ឱ្យ​ោះ​វៀន​អាច​លូន​ចេញ​បាន​ទៀត​ ។ គ្មាន​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​​ដើម្បី​បិទ​ផ្លូវ​ដែលបង្ក​ឱ្យ​ពោះ​វៀន​ឬ​ដុំ​សាច់​​ធ្លាក់​ចុះ​​នោះ​ទេ ។ បើ​សិន​ជា​លោក​អ្នក​មិន​ព្រម​ធ្វើ​ការ​វះ​កាត់​ទេ​នោះ​ អាច​នឹង​ជួប​នូវ​ផល​វិបាក​មួយ​ចំនួន​ដូច​ជា ៖
-អាច​បណ្តាល​ឱ្យ​ពោះ​វៀន​ដែល​ធ្លាក់​របួស​មិន​អាច​រុញ​ចូលទៅ​​ក្នុង​ពោះ​វិញ​បាន​ ។
-អាច​បណ្តាល​ឱ្យ​ពោះ​វៀន​រលួយ​ ធ្លាយ​ នាំ​ឱ្យ​មាន​ជំងឺ​រលាក​ស្រោម​ពោះ​ ហើយ​អាច​បណ្តាល​​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បាន ៕