ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​មួក​ខៀវ អ​.​ស​.​ប 43​នាក់​ចាប់​ឃុំ​ទុក​ដោយ​ពួក​ជនប្រដាប់អាវុធ​នៅ​ខ្ពង់រាប​ហ្គោ​ឡង់

9 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់ អ​.​ស​.​ប ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ទាហាន​មួក​ខៀវ​នៃ​កងកម្លាំង អ​.​ស​.​ប ទទួល​បន្ទុក​ត្រួតពិនិត្យ​បទ​ឈប់​បា.ញ់​គ្នា​នៅ​តំបន់​បែងចែក​ព្រំដែន​នៅ​ខ្ពង់រាប​ហ្គោ​ឡង់​រវាង​ស៊ី​រី និង​អុ​ី​ស្រា​អែ​ល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ដោយ​ពួក​ជនប្រដាប់អាវុធ​មួយ​ក្រុម​នៅ​ជុំវិញ​ទីក្រុង AL QUNAYTIRAH បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​រវាង​កងទ័ព​ស៊ី​រី និង​

អ្នកនាំពាក្យ​ម្នាក់​របស់ អ​.​ស​.​ប ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ទាហាន​មួក​ខៀវ​នៃ​កងកម្លាំង អ​.​ស​.​ប ទទួល​បន្ទុក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​បែងចែក​ព្រំដែន​នៅ​ខ្ពង់រាប​ហ្គោ​ឡង់​រវាង​ស៊ី​រី និង​អុ​ី​ស្រា​អែ​ល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ដោយ​ពួក​ជនប្រដាប់អាវុធ​មួយ​ក្រុម​នៅ​ជុំវិញ​ទីក្រុង AL QUNAYTIRAH បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងទ័ព​ស៊ី​រី និង​ពួក​ជនប្រដាប់អាវុធ​ទាំងនេះ​មក ។

អ្នកនាំពាក្យ​រូប​នោះ​លោក STEPHANE DUJARRIC ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ចំណែក​ទាហាន​មួក​ខៀវ​៨១​នាក់​ទៀត​ពុំ​អាច​ចេញពី​ទីតាំង​របស់​ពួក​គេ​ស្ថិត​នៅ​ជុំវិញ​ក្រុង AR RUWAYHINAH និង​ក្រុង BURAYQAH​។ លោក​បន្ត​ថា អ​.​ស​.​ប នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឱ្យ​មានការ​ដោះ​លែង​ទាហាន​មួក​ខៀវ​ទាំងនោះ ហើយ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​កងកម្លាំង អ​.​ស​.​ប នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​គេ ។

កង​ទាហាន​មួក​ខៀវ​នៃ​បេសកកម្ម FNUOD ទទួល​បន្ទុក​ត្រួតពិនិត្យ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ឆ្នាំ​១៩៧៤ រវាង​ស៊ី​រី និង​អុ​ី​ស្រា​អែ​ល​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៧៣ ។ កាលពី​ខែមិថុនា​កន្លង​មកនេះ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​សម្រេច​ពន្យារពេល​អាណត្តិ​នៃ​បេសកកម្ម​នោះ​រយៈពេល​៦​ខែ​ទៀត​រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៤ ។ កាលពី​ដំណាច់ខែ​កក្កដា FNUOD មាន​ទាហាន​មួក​ខៀវ​១.២២៣​នាក់​មក​ពី​ប្រទេស​៦ គឺ​ហ្វី​ដ​ហ្ស៊ី ឥណ្ឌា អៀរ​ឡង់ នេ​ប៉ា​ល់ ហូ​ឡង់ និង​ហ្វ៊ី​លី​ពី​ន ។

យោង​តាម​សារព័ត៌មាន​ថា ពួក​អ៊ិ​ស្លា​ម​និយម​នៃ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា កាលពី​ថ្ងៃ​ទី​២៧ សីហា ដណ្តើម​កាន់កាប់​បុ​៉​ស្តិ៍ AL QUNAYTIRAH ដែល​កំណត់​ពី​បន្ទាត់​ពុះ​ចែក​គ្នា​រវាង​ស៊ី​រី និង​ខ្ពង់រាប​ហ្គោ​ឡង់​កាន់កាប់​ដោយ​អុ​ី​ស្រា​អែ​ល​។ កង​យន្តហោះ​ស៊ី​រី​បាន​ទម្លាប់​គ្រាប់បែក​លើ​ទីតាំង​នោះ​កាលពី​ថ្ងៃ​ទី​២៨ សីហា ។ នា​ថ្ងៃ​នោះ​ដែរ ទាហាន​អុ​ី​ស្រា​អែ​ល​ម្នាក់ និង​ជន​ស៊ី​វិល​ម្នាក់​ត្រូវ​របួស​ដោយសារ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​មក​ពី​ស៊ី​រី​លើ​ខ្ពង់រាប​នេះ ។

កាលពី​ខែមីនា និង​ខែឧសភា ឆ្នាំ​២០១៣ បណ្តា​ទាហាន​មួក​ខៀវ​របស់ FNUOP ធ្លាប់​ចាប់​ឃុំ​ទុក​ដោយ​ពួក​ជនប្រដាប់អាវុធ​មុន​ពេល​ត្រូវ​ដោះ​លែង​វិញ​ដោយ​សុខ​សប្បាយ ៕