ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ អ​.​ស​.​ប មួយ​គ្រឿង​ត្រូវ​បា.ញ់​ធ្លាក់​នៅ​ស៊ូ​ដង់​ខាងត្បូង

9 ឆ្នាំ មុន

ក្រុមហ៊ុន​រុ​ស្ស៊ី UTAIR ដែល​ជួល​ឧទ្ធម្ភាគចក្រ​ឱ្យ​អង្គការសហប្រជាជាតិ ប្រកាស​ថា ឧទ្ធម្ភាគចក្រ​អង្គការសហប្រជាជាតិ​មួយ​គ្រឿង ត្រូវ​បាន​បា.ញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៦ សីហា នៅ​ស៊ូ​ដង់​ខាងត្បូង ហើយ​សមាជិក​ក្រុម​យានិក​៣​នាក់​ត្រូវ​ស្លា.ប់ ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រុមហ៊ុន​នោះ​និយាយ​ថា យោង​តាម​ព័ត៌មាន​ដំបូង​នានា​ថា ឧទ្ធម្ភាគចក្រ​នោះ​ត្រូវ​បាន​បា.ញ់​ធ្លាក់​ដោយសារ​មី​សុ​ី​ល​ដី​-​

ក្រុមហ៊ុន​រុ​ស្ស៊ី UTAIR ដែល​ជួល​ឧទ្ធម្ភាគចក្រ​ឱ្យ​អង្គការសហប្រជាជាតិ ប្រកាស​ថា ឧទ្ធម្ភាគចក្រ​អង្គការសហប្រជាជាតិ​មួយ​គ្រឿង ត្រូវ​បាន​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៦ សីហា នៅ​ស៊ូ​ដង់​ខាងត្បូង ហើយ​សមាជិក​ក្រុម​យានិក​៣​នាក់​ត្រូវ​ស្លាប់ ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រុមហ៊ុន​នោះ​និយាយ​ថា យោង​តាម​ព័ត៌មាន​ដំបូង​នានា​ថា ឧទ្ធម្ភាគចក្រ​នោះ​ត្រូវ​បាន​បាញ់​ធ្លាក់​ដោយសារ​មី​សុ​ី​ល​ដី​-​អាកាស ខណៈ​ពេល​កំពុង​ហោះហើរ​កាត់​ពីលើ​ចំណុចក្តៅ​មួយ​នៃ​ជម្លោះ​ដែល​ផ្ទុះ​ឡើង​ចាប់តាំងពី​ជិត​៩​ខែ​មក​ហើយ ។ សមាជិក​ក្រុម​យានិក​២​នាក់​របស់​ឧទ្ធម្ភាគចក្រ​នោះ​នៅ​រស់រាន​មានជីវិត ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​គ្រាន់តែ​មាន​របួសស្រាល ។ សមាជិក​ក្រុម​យានិក​ឯទៀត​ៗ ត្រូវ​ស្លាប់​ក្នុង​នោះ​មាន​មេបញ្ជាការ អ្នក​មេកា​និក និង​សហ​អ្នក​បើក ។

បេសកកម្ម​អ​.​ស​.​ប នៅ​ស៊ូ​ដង់​ខាងត្បូង Minuss អះអាង​ពី​តុល្យការ​នោះ ។ យោង​តាម​អ្នកនាំពាក្យ​របស់​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ស៊ូ​ដង់​ថា សមាជិក​ក្រុម​យានិក​៤​នាក់​នៃ​ឧទ្ធម្ភាគចក្រ​នោះ ជា​ជនជាតិ​រុ​ស្ស៊ី ។ ឧទ្ធម្ភាគចក្រ​ធុន MI-8 នោះ បាន​ធ្លាក់​នៅ​កន្លែង​មួយ​ចម្ងាយ​​១០​គីឡូម៉ែត្រ ពី​ទីក្រុង Bentiu រដ្ឋធានី​នៃ​រដ្ឋ​ប្រេង UNITE ស្ថិត​នៅ​ភាគ​ខាងជើង​ស៊ូ​ដង់​ខាងត្បូង ក្នុង​ពេល​បំពេញ​បេសក​កម្ម​ដឹក​ជញ្ជូន​ទំនិញ ៕