ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធីសាស្ត្រ​បែប​ណា ផ្តល់​ភាព​ស្រណុក​ស្រួល​ដល់​ស្ត្រី​ក្រោយ​សម្រាលកូន ? បុរស​គួរ​ចាប់ផ្ដើម​ដោយ​មួយ​ៗ​ផ្ដល់​ឱកាស​ឱ្យ​ស្ត្រី​ដល់​ចំណុច​ពិសេស​មុន​បន្ទាប់​មក​ទើប​ដល់​រៀងខ្លួន

9 ឆ្នាំ មុន

បន្ទាប់​ពី​ការ​សម្រាលកូន​រួច បុរស​គួរ​ដឹង​ថា ខ្លួន​មិន​អាច​បង្ខំ​ភរិយា​រួមរ័ក​បាន​ភ្លាម​ៗ​ទេ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចាំ​ដល់​៣​ខែដែរ ។ បណ្តា​ស្ត្រី​ដែល​សម្រាលកូន​ដោយ​ការ​វះកាត់​ពិតជា​ពិបាក​ខ្លាំង​ក្នុង​ការ​រួម​ភេទ ដ្បិត​វា​នឹង​បណ្តាល​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង ។ ការ​រួម​ភេទ​ជា​កិច្ចការ​ងាយស្រួល​មួយ​ជា​ពិសេស​សម្រាប់​បុរស ប៉ុន្តែ​ការ​ផ្តល់​ភាព​រីករាយ​ដល់​ដៃគូ​មិនមែន​ជា​រឿង​ងាយ​ឡើយ ។ ចូរ​ស្វែង​យល់​វិធីសាស្ត្រ​ខាងក្រោម​នេះ​ដើម្បី​ឱ្យ​ការ​រួម​ភេទ​របស់​អ្នក​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​បញ្ហា ៖

១-​ទទួលយក​ការ​ផ្លាស់​ប្តូ​រលើ​រាង​កាយ ៈ
នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់​ដែល​គូ​ស្វាមីភរិយា​ចាំបាច់​ត្រូវ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ។ ធ្វើ​ជា​ឪពុក​ម្តាយ​ថ្មី​ក៏​មានរឿង​ថ្មី​ត្រូវធ្វើ​ដែរ ។ ទាំង​បុរស​ទាំង​ស្ត្រី​ចាំបាច់​ត្រូវ​ទទួលយក​ការ​ផ្លាស់​ប្តូរ​ផ្នែក​រាយ​ដូច​ជា ការ​បាត់បង់​ព្រហ្មចារី ការ​ឈឺចាប់
ក្នុង​ពោះ​ផ្នែក​ខាងក្រោម​….​ទាំង​អស់នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ធម្មតា​ដែល​ជួនកាល​អាច​បំផ្លាញ​ជីវិត​សិច ប៉ុន្តែ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​បន្តិច​ម្តង​ៗ ។

២- ការ​ពិសោធ​ល​មើល ៈ
ទោះ​ណា អ្នក​មិនមែន​ជា​មនុស្ស​ចូល​ចិត្តការ​ពិសោធ​ប្រើ​ក្បាច់​វ៉ៃ​សិច​ផ្សេង​ៗ​ក៏​ដោយ ប៉ុន្តែ​អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ​ដែរ ។ ជា​ឧទាហរណ៍ អ្នក​មិន​អាច​ប្រើ​ក្បាច់​ដូនតា​ចែក​ឱ្យ​(​បុរស​ទ្រោប​ពីលើ​ស្ត្រី​)​ដ្បិត​ក្បាច់​នេះ​នាំ​ឱ្យ​ភាគី​បុរស​ប្រើ​កម្លាំង​សង្កត់​ខ្លាំង​ទៅ​លើ​ពោះ​ផ្នែក​ខាងក្រោម​និង​តំបន់​ពិសេស​របស់​នារី ។ អ្នក​អាច​ប្រើ​ក្បាច់​Spoons Position(​ស្ត្រី​គេង​ផ្អៀង បុរស​ចូល​ពីក្រោយ​)​ឬ​ក្បាច់​«​ជិះ​កង់​ដាក់​កូន​ពីមុខ​» ។

៣-​ប្រើ​សកម្មភាព​បញ្ឆេះ​អារម្មណ៍ ៈ
ស្ត្រី​ជា​ច្រើន​ពិបាក​ក្នុង​ការ​រួម​ភេទ​រយៈ​២-៣​ខែ​ក្រោយ​ពី​ការ​សម្រាលកូន​រួច ។ ការ​រួម​ភេទ​សម្រាប់​ពួក​គេ​បាន​ក្លាយទៅជា​រឿង​ដែល​មិន​អាច​ទៅ​រួច ដូច្នេះ​ហេតុ​អ្វី​បានជា​មិន​ប្រើ​វិធីសាស្ត្រ​បញ្ឆេះ​អារម្មណ៍ ? ការ​បញ្ឆេះ​អារម្មណ៍​នឹង​អាច​ជួយ​ធ្វើ​ឱ្យ​សិច​ទទួល​បាន​ភាព​រីករាយ​ហើយ​មិន​ធ្វើ​ឱ្យ​មានការ​ឈឺចាប់​ក្រោយ​ពី​សម្រាលកូន ។ ស្ត្រី​អាច​រំពឹង​ខ្លាំង​បំផុត​លើ​សកម្មភាព​បញ្ឆេះ​អារម្មណ៍​ដើម្បី​ទទួល​បាន​ភាព​រីករាយ​ក្នុង​ការ​រួម​សិច​បន្ទាប់​ពី​សម្រាលកូន ។

៤- ចូរ​ប្រព្រឹត្ត​ដោយ​យឺត​ៗ ៈ
ប្រសិនជា​អ្នក​ព្យាយាម​រួម​ភេទ​បន្ទាប់​ពី​សម្រាលកូន​រួច​សូម​ចាប់ផ្តើម​ដោយ​យឺត​ៗ ។ ចូរ​ផ្តល់​ពេល​ឱ្យ​ស្ត្រី​ជា​ដៃគូ​ទទួល​បាន​ភាព​ស្រណុក​ស្រួល​ជា​មុន​សិន បន្ទាប់​មក​ទើប​ដល់​វេន​បុរស​ជា​ប្តី ។

៥- ប្រើ​Oral Sex   ៈ
ប្រសិនជា​អ្នក​មិន​ទទួល​បាន​ភាព​ស្រណុក​ស្រួល​ពី​ការ​រួម​ភេទ​បន្ទាប់​ពី​សម្រាលកូន អ្នក​គួរតែ​សាកល្បង​Oral Sex ។ ត្រូវ​តែ​ធ្វើ​ឱ្យ​ដៃគូ​ពេញចិត្ត​នឹង​Oral Sex ។ ចំណុច​នេះ បុរស​ត្រូវ​តែ​មានការ​អត់ធ្មត់​ខណៈ​ស្ត្រី​មិន​ទទួល​បាន​ភាព​ស្រណុក​ស្រួល​និង​ខ្វះ​ទំនុកចិត្ត​ដោយ​យោង​លើ​ការ​ប្រែប្រួល​ផ្នែក​រាង​កាយ ។ ដូច្នេះ​សូម​ផ្តល់​កម្លាំងចិត្ត​ឱ្យ​នាង​ដើម្បី​ទទួល​បាន​ទំនុក​ចិត្តជា​ថ្មី ៕