ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េងប៉ោះ​ជួយ​រក្សា​ស្បែក​ឱ្យ​នៅ​ស្រស់​ក្មេង​ប្រឆាំង​នឹង​ការ​រលាក​ដោយ​កម្ដៅថ្ងៃ

9 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ផ្លែ​ប៉េង​បោះ​អាច​ជួយ​ផ្ដល់​នូវ​ការ​ការពារ​យ៉ាង​ពិសេស​ចំពោះ​ស្បែក ដោយ​ជួយ​រក្សា​ឱ្យ​ក្មេង​ជាង​វ័យ​និង​មាន​សុវត្ថិភាព​គេច​ផុត​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ ។ ការ​ធ្វើតេស្ត​បាន​បង្ហាញ​ថា ទទួលទាន​ទឹក​ខាប់​ៗ​របស់​ប៉េងប៉ោះ អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹង​ការ​រលាក​ដោយ​កំ​ដៅ​ថ្ងៃ ព្រមទាំង​ទប់ស្កាត់​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​ស្បែក​ដែល​បង្ក​ដោយ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង ។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ផ្លែ​ប៉េង​បោះ​អាច​ជួយ​ផ្ដល់​នូវ​ការ​ការពារ​យ៉ាង​ពិសេស​ចំពោះ​ស្បែក ដោយ​ជួយ​រក្សា​ឱ្យ​ក្មេង​ជាង​វ័យ​និង​មាន​សុវត្ថិភាព​គេច​ផុត​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ ។ ការ​ធ្វើតេស្ត​បាន​បង្ហាញ​ថា ទទួលទាន​ទឹក​ខាប់​ៗ​របស់​ប៉េងប៉ោះ អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹង​ការ​រលាក​ដោយ​កំ​ដៅ​ថ្ងៃ ព្រមទាំង​ទប់ស្កាត់​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​ស្បែក​ដែល​បង្ក​ដោយ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង ។ លី​កូ​ប៉ែន​(Lycopene)​ត្រូវ​គេ​ជឿ​ថា ជា​សមាសធាតុ​ដ៏​សំខាន់​របស់​ប៉េងប៉ោះ ។

ជា​ពណ៌​ពី​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​ប៉េងប៉ោះ មាន​ពណ៌​ក្រហម​ស្រស់​។ វា​ជា​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ដ៏​មាន​កម្លាំង​ខ្លាំងក្លា ។ សមាសធាតុ​នេះ​អាច​កាត់​បន្ថយ​ការ​ឆ្លើយ​តប​នឹង​ការ​រលាក​ដោយ​កាំរស្មី​យូ​វី​តាម​រយៈ​ការ​ប្រឆាំង​នឹង​ម៉ូលេគុល​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ស្បែក ។ ការ​បំផ្លាញ​ដោយ​កាំរស្មី​យូ​វី​មាន​ដូច​ជា ស្បែក​ឆាប់​ជ្រីវជ្រួញ​មុន​អាយុ និង​ស្បែ​កកើត​មហារីក​ជាដើម ។

ទោះជា​យ៉ាងណា លទ្ធផល​លើក​នេះ​គេ​ធ្វើ​ពិសោធ​លើ​មនុស្ស​ស្រី​តែ​២០​នាក់​និង​ចំណាយពេល​ត្រឹមតែ ១២​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។
ចំណែក​ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ឆ្អិន​ក៏​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ។ ការ​សិក្សា​បាន​បង្ហាញ​ថា សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ចម្អិន​គឺ​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំ​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម​ផង​ដែរ ដោយ​វា​អាច​ជួយ​ទប់ស្កាត់​និង​ប្រឆាំង​នឹង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​(Cholesterol)​បាន​។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ផ្លែ​ប៉េងប៉ោះ​ចម្អិន​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំ​Statins​សម្រាប់​អ្នកជំងឺ​ដែល​មាន​Cholesterol​និង​សម្ពាធ​ឈាម​ខ្ពស់ ។ ទទួលទាន​ប៉េងប៉ោះ​ត្រឹម​ទម្ងន់​៥៦,៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​អាច​ជួយ​ការពារ​អ្នកជំងឺ​ជា​ច្រើន ។ សារធាតុ​លី​កូ​ប៉ែន​(Lycopene)​ដែល​ធ្វើ​ឱ្យ​ផ្លែ​ប៉េងប៉ោះ​ទុំ​មាន​ពណ៌​ក្រហម​ភ្លឺ​ថ្លា​គឺជា​គន្លឹះ​ដ៏​សំខាន់​។ លី​កូ​ប៉ែន​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ។ វា​មាន​សារៈសំខាន់​ខ្លាំង​ជួយ​ទ្រទ្រង់​សុខភាព​របស់​អ្នក​ទទួលទាន តួយ៉ាង​ដូច​ជា ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ឬ​ក៏​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម ។ផ្លែ​ប៉េងប៉ោះ​ដែល​ចម្អិន​រួច​គឺ​ផ្តល់​ផល​ល្អ​បំផុត​ចំពោះ​សុខភាព ខណៈ​ការ​ធ្វើតេស្ត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រាង​កាយ​របស់​មនុស្ស​អាច​ស្រូប​យក​សារធាតុ​លី​កូ​ប៉ែន​បាន​យ៉ាង​ល្អ​ជាង​កាលពី​វា​នៅ​ឆៅ ។

អ្នកស្រី​វេជ្ជបណ្ឌិត​ការី​ន រ៉ា​យមក​ពី​សាកលវិទ្យាល័យ University of Adelaide​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ផ្លែ​ប៉េងប៉ោះ​មាន​សារធាតុ​លី​កូ​ប៉ែន​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​ជា​ពិសេស​។ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​Maturitas អ្នកស្រី​បាន​បន្ថែម​ថា ផឹកទឹក​ប៉េងប៉ោះ​កន្លះ​លី​ត្រ​ឬ​ទទួលទាន​ប៉េងប៉ោះ​កិន​ដាក់​កំប៉ុង​ចំណុះ​៥០​ក្រាម​នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​បេះដូង  ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ការ​ទទួលទាន​ត្រឹមតែ​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ ។

សូម​បញ្ជាក់​ថា សារធាតុ​លី​កូ​ប៉ែន​ក៏​ត្រូវ​បាន​រក​ឃើញ​មាននៅ​ក្នុង​ផ្លែ​ឪឡឹក  ផ្លែ​ត្របែក ផ្លែ​ល្ហុង ផ្លែ​ទំពាំងបាយជូរ​ក្រហមព្រលែត ផ្លែ​អា​ព្រី​ខុ​ត​(​ស្រ​ដៀង​និង​ផ្លែ​ប៉ោម​មាន​គ្រាប់​កណ្តាល​)​និង​ផ្លែ Rosehip​ជាដើម ៕