ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតរៀន​ធ្វើម្ហូបនៅកូរ៉េ​ ត្រូវរថយន្តដឹកទឹកកក​កិនបែកក្បាល​ស្លា.ប់នៅមុខផ្សារទឹកថ្លា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ និស្សិតម្នាក់​ដែលកំពុងសិក្សា​ពីមុខម្ហូប​នៅក្នុងប្រទេសកូរ៉េ ​បានស្លា.ប់ភ្លាមៗ​នៅកន្លែងកើតហេតុ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោង១និង៥៥នាទី​រសៀលថ្ងៃទី២២ ​សីហា​ ២០១៤ ​ស្ថិតនៅមុខផ្សារទឹកថ្លា​ តាមបណ្តោយ​មហាវិថីសហព័ន្ឋរុស្ស៊ី​ ក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ។

រាជធានីភ្នំពេញ ​៖ និស្សិតម្នាក់​ដែលកំពុងសិក្សា​ពីមុខម្ហូប​នៅក្នុងប្រទេសកូរ៉េ ​បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោង១និង៥៥នាទី​រសៀលថ្ងៃទី២២ ​សីហា​ ២០១៤ ​ស្ថិតនៅមុខផ្សារទឹកថ្លា​ តាមបណ្តោយ​មហាវិថីសហព័ន្ឋរុស្ស៊ី​ ក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីសាក្សី​បញ្ជាក់ឲ្យដឹងជំហាន​ដំបូងមកថា​ មុនពេលកើតហេតុ​គេឃើញនិស្សិតរូបនោះ ​ជិះម៉ូតូមួយគ្រឿង​ម៉ាកស្មាស ​ពាក់ស្លាកលេខភ្នំពេញ​ 1ES 6046 ​ក្នុងទិសដៅ​ពីលិចទៅ​កើត​ស្រប​ទិសគ្នា​ជាមួយរថយន្តដឹកទឹកកក​ ស្រាប់តែមកដល់​ចំណុចកើតហេតុ ទំនងជាប៉ះដៃចង្កូត​ជាមួយម៉ូតូមួយ​គ្រឿងផ្សេងទៀត​ បណ្តាល​ឲ្យ​ម៉ូតូដួល ហើយ​ខ្ទាត​និស្សិតចូលក្រោមកង់រថយន្ត ​កិនបែកក្បាល​និងមួកការពារ​​សុវត្ថិភាព ស្លាប់ភ្លាមៗ​តែម្តង ។

និស្សិតដែល​ស្លាប់ឈ្មោះ ស្រី និច​ ភេទស្រី ​អាយុ២៥ឆ្នាំ​ ស្នាក់នៅក្នុងខណ្ឌពោធិសែនជ័យ ​និង មានស្រុកកំណើតនៅខេត្តតាកែវ ​។

ក្រោយកើតហេតុ​ ​រថយន្តដឹកទឹកកក​បានបើករត់បានប្រមាណ២០០ម៉ែត្រ ​ក៍ត្រូវសមត្ថកិច្ចឃាត់ចាប់​​បានទំាង​រថយន្ត និងអ្នកបើកបរ ។

នៅពេលនេះ ​សាកសពមិនទាន់ត្រូវបាន​សមត្ថកិច្ចយកចេញនៅឡើយទេ​ និងបានបង្កឲ្យមានការ​កកស្ទះចរាចរណ៍ផងដែរ ​ខណៈអ្នកដំណើរ​នំាគ្នាចោមរោមមើល ៕