ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គ្រប់​ខែ​ឆ្លង​​ទន្លេ​​មិន​ផុត​​ប្រសូត​​ទារក​​លើ​​ស្ពាន​​គីហ្ស៊ុ​ណា​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​ឈ្មោះ ថន ម៉ៅ អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជី​រោទ៍​ក្រោម ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឈឺពោះ​ឆ្លងទន្លេ​កណ្តាលផ្លូវ​លើ​ស្ពាន​គី​ហ្សុ​៊​ណា ខណៈ​ជិះ​ម៉ូតូ​មក​កាន់​មន្ទីរពេទ្យ ។ េ​ហ​តុ​ការណ៍​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ សីហា

ខេត្តកំពង់ចាម ៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​ឈ្មោះ ថន ម៉ៅ អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជី​រោទ៍​ក្រោម ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឈឺពោះ​ឆ្លងទន្លេ​កណ្តាលផ្លូវ​លើ​ស្ពាន​គី​ហ្សុ​៊​ណា ខណៈ​ជិះ​ម៉ូតូ​មក​កាន់​មន្ទីរពេទ្យ ។ េ​ហ​តុ​ការណ៍​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ សីហា តែ​ជា​គ្រោះ​អកុសល​ទារក​ដែល​កើតមក​នោះ​បាន​ស្លាប់ ចំណែក​ម្តាយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​គ្រូពេទ្យ​បាន​ជួយ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

លោក អោម ម៉ុង​ទុ​យ​លី​ប មន្ត្រី​នគរបាល​ការពារ​ស្ពាន​គី​ហ្សុ​៊​ណា​បានឱ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងស្ពាន​គី​ហ្សុ​៊​ណា​ពី​កើត​ទៅ​លិច​ដោយ​មាន​ប្តី​ជា​អ្នក​ឌុ​ប​។ លុះ​ពេល​មក​ដល់​ជិត​ពាក់កណ្តាល​ស្ពាន ដោយ​ប្រពន្ធ​ឈឺពោះ​ខ្លាំង​ពេក​ក៏​កើត​លើ​ម៉ូតូ​តែ​ម្តង ហើយ​ប្តី​បាន​ឈប់​ម៉ូតូ​លើក​ប្រពន្ធ​ដាក់​អែប​បង្កាន់ដៃស្ពាន រួច​ប្រញាប់​ជិះ​ទៅ​ហៅ​ឆ្មប​បុរាណ​ខ្មែរ នៅ​ភូមិ​របស់​ខ្លួន​ឱ្យមក​ជួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូ​មែ​៉​ត្រ ។ មន្ត្រី​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពេល​ឃើញ​បែប​នេះ​លោក​បាន​រាយការណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត និង​បានឱ្យ​រថយន្ត​សង្គ្រោះ​មក​ដឹក​ស្ត្រី​ជា​ម្តាយ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ជា​អកុសល ទារក​ដែល​ប្រសូត​មក​នោះ​បាន​ស្លាប់ ហើយ​ត្រូវ​បាន​ឪពុក​ដឹក​តាម​ម៉ូតូ​ត្រឡប់​យក​ទៅ​ផ្ទះ​វិញ ។

បុរស​ឈ្មោះ អឿ​ន ចាន់​ថា អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​នោះ​ប្រពន្ធ​គាត់​បាន​ឈឺពោះ​ខុស​ពី​ធម្មតា​ក៏​រក​កាណូត​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត តែ​រក​មិន​បាន ។ ម្យ៉ាង​ដោយ​ឃើញ​ឈាម​ហូរ​ធ្លាក់​ច្រើន​ផង​នោះ ក៏​ខ្ចី​ម៉ូតូ​ប្អូន​ឌុ​ប​ទៅ​មន្ទីរពេទ្យ ដោយ​មាន​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ភា ជា​អ្នក​ជួយ​អង្គុយ​ទប់​ប្រពន្ធ​គាត់​ពីក្រោយ លុះ​ពេល​មក​ដល់​លើ​ស្ពាន​គី​ហ្សុ​៊​ណា​ប្រពន្ធ​គាត់​ក៏​ប្រសូត​កូន​លើ​ម៉ូតូ​តែ​ម្តង ។ ពេល​នោះ គាត់​បាន​លើក​ប្រពន្ធ​ដាក់​អែប​បង្កាន់ដៃស្ពាន ហើយ​ជិះ​ម៉ូតូ​ប្រញាប់​ត្រឡប់​ទៅ​ក្រោយ​វិញ​ដើម្បី​ហៅ​ឆ្មប​ឱ្យមក​ជួយ​ទម្លាក់​សុក តែ​ពេល​មក​ដល់​ស្ពាន​វិញ​កូន​តូច​របស់​គាត់​ដែល​ជា​កូន​ទី​៦​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ស្ត្រី​ឈ្មោះ​ថន ម៉ៅ ជា​ម្តាយ​បាន​បញ្ជាក់​ថា គាត់​បាន​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ តែ​នៅ​ញ័រ​ខ្លួន​បន្តិច​និង​បាន​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឱ្យ ។

លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​បាន​ជ្រាប​ពី​ព័ត៌មាន​នេះ បាន​ចាត់​សហការី​ឱ្យ​នាំ​យក​មី​៣​កេស ប្រេងឆា​១​កេស និង​ប្រាក់​៤០​មុ​ឺ​ន​រៀល ជូន​ដល់​ម្តាយ​ទារក​ផ្ទាល់​ដល់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ៕