ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប្រណីត BMW កំពុង​រង​ការ​គំរាមកំហែង​ពី Mercedes និង Audi

9 ឆ្នាំ មុន

ដោយ​ផ្អែក​លើ​លទ្ធផល​នៃប្រតិបត្តិ​ការ​លក់​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៤​នេះ ចំពោះ​យីហោ​ប្រណីត​របស់​អា​ល្លឺ​ម៉​ង់ និង​យោង​តាម​សារព័ត៌មាន Automotive News គឺ​វា​ហាក់ដូចជា ការ​គ្រង​មកុដ​លំដាប់​កំពូល​របស់ BMW កំពុង​ចាប់ផ្តើម​រង្គោះរង្គើ ដោយសារ​តែ​សន្ទុះ​ទីផ្សារ​របស់ Audi និង Mercedes ។

ដោយ​ផ្អែក​លើ​លទ្ធផល​នៃប្រតិបត្តិ​ការ​លក់​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៤​នេះ ចំពោះ​យីហោ​ប្រណីត​របស់​អា​ល្លឺ​ម៉​ង់ និង​យោង​តាម​សារព័ត៌មាន Automotive News គឺ​វា​ហាក់ដូចជា ការ​គ្រង​មកុដ​លំដាប់​កំពូល​របស់ BMW កំពុង​ចាប់ផ្តើម​រង្គោះរង្គើ ដោយសារ​តែ​សន្ទុះ​ទីផ្សារ​របស់ Audi និង Mercedes ។

គួរ​បញ្ជាក់​ថា BMW បាន​ក្លាយទៅជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​លក់​រថយន្ត​ប្រណីត​នៅ​លើ​ពិភពលោក​ចាប់តាំងពី​បាន​តាម​ទាន់ Mercedes កាលពី​ឆ្នាំ​២០០៥ ហើយ​Audi ជាប់​ចំណាត់ថ្នាក់​ទី​២​តាំងពី​ឆ្នាំ​២០១១ ។ ជាង​នេះ​ទៅ​ទៀត គូប្រជែង​ទាំង​ពីរ​របស់ BMW បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ឈោង​ចាប់​កៅអី​ទី​១​ឱ្យ​បាន​នៅ​ចុង​ទស​វត្ស​នេះ ជាមួយនឹង​ការ​ថ្ពក់​យក​ការ​ចាប់អារម្មណ៍​ពី​អតិថិជន ដើម្បី​ប្រជែង​តំណែង​នោះ ។

ក្នុង​អំ​ទ្បុ​ង​ពេល​៧​ខែ​ដំបូង ការ​លក់​របស់​យីហោ BMW បាន​កើន​ទ្បើ​ង​១០%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​ស្មើនឹង​១,០៣​លានគ្រឿង ។ ជា​លើក​ទី​១​ហើយ​ដែល​BMW បោះ​ជំហាន​បាន​ប៉ុន្មាន​លាន​គ្រឿង​នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ក៏​ដោយសារ​តែ​មានការ​ជួយ​ជ្រោមជ្រែង​តាម​រយៈ​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​របស់​ម៉ូ​ដែល​២Serise, ៤Series, i3 និង​X4 ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​នៅ​ត្រង់​ថា​ទាំង Audi និង​Mercedes កំពុង​តែ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​មុន ។ ក្នុង​នោះ​Audi ជាប់​ចំណាត់ថ្នាក់​ទី​២​កើន​១១% ឬ​លក់​បាន​១,០១​លាន​គ្រឿង​ម៉ូ​ដែល​A3 ជា​អ្នក​ជួយ​បង្កើន​ការ​លក់​ព​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រមាណ​ជា​៣២% ឬ​ស្មើនឹង​២២.៤៥០​គ្រឿង ។ ជាមួយ​គ្នា​នោះ​ដែរ Mercedes កើន​១៣% ឬ​៩២០.០០០​គ្រឿង មូ​៉​ដែល​C-Class និង​A-Class, CLA និង​GLA ជា​អ្នក​នាំ​កំណើន។

មួយវិញទៀត ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៤ BMW លក់​បាន​ច្រើន​ជាង​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ចំនួន​៧៧.០០០​គ្រឿង ខណៈ​Audi ច្រើន​ជាង​១០១.០០០​គ្រឿង និង​Mercedes ប្រហែល​១០៤.០០០​គ្រឿង ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា យីហោ​ប្រណីត​ទាំង​៣​ហាក់ដូចជា មាន​សន្ទុះ​ទីផ្សារ​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ។

សរុប​មក​នៅ​ក្នុង​ទីផ្សារ​ធំ​បំផុត​ទាំង​៣​លើ​ពិភពលោក គឺ​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​អឺរ៉ុប យីហោ​ប្រណីត​ទាំងនេះ​សុទ្ធសឹងតែ​កាន់កាប់​កៅអី​នាំមុខ​រៀង​ៗ​ខ្លួន ។ នៅ​ទីផ្សារ​ប្រទេស​ចិន Audi គ្រប់គ្រង​កៅអី​ទី​១ ខណៈ​BMW​ទី​២ និង​Mercedes​ទី​៣ ចំណែក​ទីផ្សារ​សហរដ្ឋអាមេរិក BMW​លេខ​១ Mercedes​លេខ​២ Audi​លេង​៤ និង​Lexus​លេខ​៣ ។ ដោយ​ទ្បែ​ក ទីផ្សារ​អឺរ៉ុប​Audi​លេខ​១ Mercedes​លេខ​២ និង​BMW​លេខ​៣ ។

តាម​ការ​ព្យាករ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៤ បង្ហាញ​ថា BMW នឹង​លក់​បាន​១,៨៣​លាន​គ្រឿង​ជាប់​លំដាប់​ទី​១ Audi​លក់​បាន​១,៧៩​លាន​គ្រឿង​លេខ​២ និង​Mercedes​លក់​បាន​១,៦៥​លាន​គ្រឿង​លេខ​៣ ៕