Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ស្រវឹង​ជោ​កបើក​រថយន្ត​ឡិចស៊ីស​បុក​តោថ្ម​ស្លាប់ម្នាក់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:១៤

រថយន្ត​​ឡិចស៊ីសមួយ​គ្រឿងបាន​បោះ​ពួយ​ទៅ​បុក​ខឿនសំរាប់​ដាក់​តោថ្ម

ចាន់ថេត

រថយន្ត​​ឡិចស៊ីសមួយ​គ្រឿងបាន​បោះ​ពួយ​ទៅ​បុក​ខឿនសំរាប់​ដាក់​តោថ្ម

ខេត្ត​កំពង់​ចាម ៖ រថយន្ត​​ឡិចស៊ីសមួយ​គ្រឿងថ្មី​សន្លាងពណ៌.ស​ គ្មាន​ស្លាក​លេខ ​បាន​បោះ​ពួយ​ទៅ​បុក​ខឿនសំរាប់​ដាក់​តោថ្មនៅក្បាល​ស្ពាន​មាត់ឃ្មង់ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជីរោទី២ ស្រុក​ត្បូងឃ្មុំ យ៉ាងពេញ​ទំហឹង កាល​ពីវេលា​ម៉ោង​១ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២៩ សីហា បណ្តាល​ឱ្យ​អ្នក​បើក​បរ​ដែល​ស្រវឹង​ស្រាផង​បានស្លាប់​មុនពេលនាំ ទៅ​ដល់​មន្ទីរ​ពេទ្យ​៧ «D» ។ តាម​មន្ត្រី​នគរ​បាល​ចរា​ចរស្រុក​ត្បូង​ឃ្មុំ​បាន​ឱ្យ​​​ដឹង​ថា អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​លី ហ៊ាង ភេទ​ប្រុស អាយុ​២៦ឆ្នាំ ​រស់​នៅ ភូមិ​សួងលិច សង្កាត់​សួង​ ក្រុង​សួង បាន​ចេញ​ពី​ផឹក​ស៊ី​នៅ​ក្លឹបផ្លា​ហ្សាក្នុងក្រុង​កំពង់​ចាម ។ បុរស​ឈ្មោះ​លី ហ៊ាង បើក​រថ​យន្ត​​តែម្នាក់​ឯង​ដោយ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ស្រា​ជោក​ជាំ​ លុះមក​ដល់​ភូមិ​ទួល​វិហារក៏បុកខឿនសំរាប់​ដាក់ទ្រ​តោថ្ម​ក្បាល​ស្ពាន​មាត់ឃ្មង់ឡើង​ក្រពឹតរួញ​ក្រញង់តែ​ម្តង ។

លោក​គង់ ស៊ី​ហុង នាយ​ប៉ុសិ៍្ត​រដ្ឋ​បាល​ឃុំ​ជី​រោទី២បាន​ប្រាប់​តាម​ទូ​រស័ព្ទ​ថា ខណៈ​ពេល​ដែល​រថ​យន្ត​ឡិច​ស៊ីសបុកខឿន​តោថ្ម​នោះ​ គឺលាន់​ឮ​ខ្លាំង​ព្រោះ​ ជាពេល​រំលង​អធ្រា​ត្រ ​ហើយ​​រថ​យន្ត​ក៏​បានផ្ទុះពោង​សុវត្ថិ​ភាព​ដែរ ។ ដោយ​សារ កំលាំង​បុក​ខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​រថ​យន្ត​ខូច​ខាត​យ៉ាង​ដំណំ កៀប​អ្នក​បើកបរ​ជាប់​រងរបួស​ជា​ទំងន់ ហើយកំលាំងប៉ុសិ៍្ត​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​គាស់​ទាញ​ទំរាំ​​ចេញរួចត្រូវ​ចំណាយ​ពេល​ប្រមាណ​៣៥​នាទី​ និង​បាន​ហៅ​រថយន្ត​សា​មុយ​មក​ដឹក​ជា​បន្ទាន់​នាំទៅស​ង្គ្រោះ​​ តែ​ក៏​បាន​ស្លាប់​មុន​ពេលទៅ​ដល់មន្ទីរ​ពេទ្យ ។

មន្ត្រីនគរបាល​ចរា​ចរ​ស្រុក​ត្បូង​ឃ្មុំ​បញ្ជាក់ថា អ្នក​រង​គ្រោះ​ឈ្មោះលី ​ហ៊ាងមិន​ដឹង​ថា ផឹកស្រា​អស់​ប៉ុន្មាន​ទេ ដែលពេល​មកដល់​រង្វង់​មូល​ក្បាល​ស្ពាន​គី​ហ៊្សុណា​ បំរុង​នឹង​បុក​រង្វង់​មូលម្តង​ តែ​គេច​ទាន់ លុះ​ពេល​ទៅ​ដល់​ភូមិ​ទួល​វិហារ ក៏ បុក​ខឿន​បេតុង ​ដាក់ទ្រ​តោ​ថ្មយ៉ាង​ពេញ​ទំហឹង ដោយ​​ក្នុងរថ​យន្តជិះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ។ ក្រោយ​ឧប្បតិ្ត​ហេតុ​គ្រោះថ្នាក់​​នេះ រថ​យន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd