ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ទះ​ឃើញ​សាកសព​មនុស្ស​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​នៅ​ក្នុង​ទំនាបបឹង​ត្រកួន​ខាង​ជើង​ទី​ក្រុង​រណប​កាំ​កូស៊ីធី​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សាក​សព​មនុស្ស​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​បាន​ក្មេង​​ប្រទះ​ឃើញ​អណ្តែតលេច​​ចេញ​ដៃ​ទាំង​ពីរ​ ក្នុង​ទំនាប​បឹង​ត្រកួន​ ហើយ​បាន​រត់​មក​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ជាង​៧​យប់​ថ្ងៃ ទី​០២ សីហា ២០១៤ នេះ​នៅ​ចំណុច​ទំនាប​បឹង​ត្រកួន​ នៅ​ជាប់​និង​ផ្លូវ​

រាជ​ធានី​ភ្នំពេញ ៖ សាក​សព​មនុស្ស​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​បាន​ក្មេង​​ប្រទះ​ឃើញ​អណ្តែតលេច​​ចេញ​ដៃ​ទាំង​ពីរ​ ក្នុង​ទំនាប​បឹង​ត្រកួន​ ហើយ​បាន​រត់​មក​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ជាង​៧​យប់​ថ្ងៃ ទី​០២ សីហា ២០១៤ នេះ​នៅ​ចំណុច​ទំនាប​បឹង​ត្រកួន​ នៅ​ជាប់​និង​ផ្លូវ​បុរី​អង្គរ ខាង​ជើង​ទី​ក្រុង​រណប កាំ​កួស៊ីធី ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ ។

គេ​នៅ​មិន​ទាន់​​ដឹង​ថា សាក​សព​ខាង​លើ​ជា​មនុស្ស​ប្រុស ឬ មនុស្ស​ស្រី​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​ឃើញ​អណ្តែត​លេច​ចេញ​​តែ​ដៃទាំង​ពីរ​មាន​សភាព​ហើម​ឡើង​ពណ៌​ក្រម៉ៅ​​ ហើយ​មក​ទល់​និង​វេលា​ម៉ោង ជាង​៨​យប់​ថ្ងៃ​ដដែល​នេះ​សមត្ថ​កិច្ច​មិន​ទាន់​ស្រង់សាក​សព​ខាង​លើ​​ដាក់​លើ​គោក​នៅ​ឡើយ​ទេ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​