ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូវ៉េវពន្លះជាមួយ​ម៉ូតូស្មាស់ពេញទំហឹង​របួស​ធ្ងន់​-ស្រាល​៣នាក់នៅ​​​មុខ​ផ្សា​រវាលរេញ​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ មនុស្ស​៣នាក់​រងរបួស​ធ្ងន់-ស្រាល ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​​ទិស​ដៅ​បញ្ច្រាស​គ្នា (ពីភ្នំពេញ​-កំពង់សោម​) កាល​ពីវេលាម៉ោង​៩ និង៣០នាទី​ព្រឹក​ថ្ងៃទី​០២ សីហា ២០១៤ នេះ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨១-១៨២ ក្បែរ​ទីប្រជុំ​ជន​ផ្សារ​វាល​រេញ ក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ ​ស្រុកព្រៃ​នប់ ខេត្តព្រះ​សី​

ខេត្តព្រះសីហនុ ៖ មនុស្ស​៣នាក់​រងរបួស​ធ្ងន់-ស្រាល ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​​ទិស​ដៅ​បញ្ច្រាស​គ្នា (ពីភ្នំពេញ​-កំពង់សោម​) កាល​ពីវេលាម៉ោង​៩ និង៣០នាទី​ព្រឹក​ថ្ងៃទី​០២ សីហា ២០១៤ នេះ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨១-១៨២ ក្បែរ​ទីប្រជុំ​ជន​ផ្សារ​វាល​រេញ ក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ ​ស្រុកព្រៃ​នប់ ខេត្តព្រះ​សី​ហនុ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ១-​ឈ្មោះ​សាន ចរិយា ហៅ​រស្មី ភេទប្រុស អាយុ​២៣​ឆ្នាំ​ របួស​ស្រាល​​ មានទីលំនៅ​​ភូមិ​បឹង​វែង ឃុំវាលរេញ ស្រុកព្រៃ​នប់ ​ជិះម៉ូតូម៉ាក​វ៉េវ ​គ្មានស្លាកលេខ ២-ឈ្មោះ សេន ម៉ាក់យូសុះ អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ-អ៊ិស្លាម របួសស្រាលមានទី​លំនៅ​​ក្នុង​ភូមិទទឹង ឃុំទួល​ទទឹង ស្រុកព្រៃនប់ ជិះម៉ូតូម៉ាកស្មាស់ ពាក់ស្លាកលេខ​ព្រះសីហនុ ១B-2331 និង៣-​ឈ្មោះ ចាន់ ឡែន ភេទប្រុស របួស​ធ្ងន់​​ មាន​លំនៅ​ភូមិ​ថ្មគោល ឃុំ​ថ្មគោល ស្រុក​បុទមសាគរ​ ខេត្ត​កោះ​​កុង​​ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូ​វ៉េវ​ធ្វើ​ដំណើរ​​ពី​ក្រោយ​រថយន្ត​ធំ (កុងតឺន័រ) មួយគ្រឿង លុះមកដល់​ចំណុច​កើតហេតុ ខណៈ​ជិះបត់​មកដល់​គំនូសលឿង ម៉ូតូ​ស្មាស់​ក៏មក​ដល់​ដែរ ក៏បុកគ្នា​ពេញទំហឹងតែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព