ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌមានជ័យចុះធ្វើ​អនាម័យសំអាត​តាមដង​ផ្លូវជាតិ​លេខ​២

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​កម្មវិធី​ទីក្រុង​ស្អាត ក្រោម​ការ​ដឹកនាំ​របស់​លោក ប៉ា សុ​ជាតិ​វង្ស​ អភិបាលរាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ​២០១៤​លោក ​ពេជ្រ កែវ​មុនី អភិបាល​​ខណ្ឌមានជ័យ​ និង​លោក ឯម សុខ​លៀង ប្រធាន​ក្រុម​ព្រឹក្សា​ខណ្ឌ ​បានបើក​ប្រតិបត្តិការ​ចុះ​ធើ្វ​អនាម័យសំអាត​តាម​ដងផ្លូវ​ជាតិ​​លេខ​២ ។

​ក្នុង​សកម្មភាព​ខាងលើ​នេះ​លោក ពេជ្រ កែវ​មុនី បាន​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ និង​ធ្វើការពន្យល់​ដល់​បងប្អូន​អ្នក​រស់នៅ​អម​សង​ខាង​ផ្លូវជាតិ​លេខ​២ ​ឲ្យចូលរួម​សហការ​ធ្វើ​អនាម័យ​នៅ​មុខ​លំនៅ​ឋាន​ ដើម្បីជា​ការ​ចូលរួម​ទីក្រុង​ទាំងអស់​គ្នា ឲ្យ​មាន​សោ​ភ័​ណភាព​ស្អាត ក្នុង​នោះ​មន្ត្រី​ជំនាញ​ដែល​មាន​ការិយាល័យសាធារណការ​ខណ្ឌ ​ក៏​បានធ្វើ​សកម្មភាព​បូម​លូ​ដើម្បី​បញ្ចៀសការ​លិចលង់​ផ្លូវជាតិ​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់ផង​ដែរ​។ ​

សូម​​បញ្ជាក់​ថា កំ​ណាត់​ផ្លូវជាតិ​លេខ​​២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ ពាក់ព័ន្ធជាមួយនឹង​សង្កាត់​រដ្ឋបាល២ គឺ​សង្កាត់​ចាក់​អ​ង្រែ​លើ និងសង្កាត់​ចាក់​អ​ង្រែ​ក្រោម​ ដូច្នេះ​កម្មវិធី​​នៃ​ការ​ធ្វើ​អនាម័យសំអាត​បរិស្ថាន​ខាងលើនេះ​ ក្រោយ​ពេល​ដែល​មានការ​ជួប​ប្រជុំ​បែងចែក​គ្នា​​រួច​រាល់ ​គឺ​លោកអភិបាល​ខណ្ឌមានជ័យ បាន​បញ្ជាឲ្យលោក​ចៅសង្កាត់​ចាក់​អ​ង្រែលើ បែក​​កម្លាំង​មក​ធ្វើ​មួយ​កំណាត់​ផ្លូវត្រឹម​ភូមិសាស្ត្រ​ព្រំ​ប្រទល់​សង្កាត់​មក​ស្ពាន​អាកាសក្បាលថ្នល់ ដោយឡែក​សង្កាត់​ចាក់​អ​ង្រែ​ក្រោម គឺ​កំណត់​យក​ពី​ព្រំ​ប្រទល់​ភូមិសាស្ត្រ​សង្កាត់​ទាំង​ពីរ​ធ្វើ​អនាម័យ រហូត​ដល់​រង្វង់​មូល​ព្រះ​នរាយ​៕