ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាមរី​បើក​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពេញ​ទំហឹង​រង​របួស​ធ្ងន់ស្រាល​២នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​ការី​មួយ​គ្រឿង​បើក​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ មួយ​គ្រឿង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ស្រាល​២​នាក់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង ៥០នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០១ សី​ហា ២០១៤ នៅ​ទល់មុខ​រោង​ចក្រ​ខ្មែរ​តំឡើង​រថយន្ត​ទី​១ KIC ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​ការី​មួយ​គ្រឿង​បើក​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ មួយ​គ្រឿង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ស្រាល​២​នាក់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង ៥០នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០១ សី​ហា ២០១៤ នៅ​ទល់មុខ​រោង​ចក្រ​ខ្មែរ​តំឡើង​រថយន្ត​ទី​១ KIC ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​កាមរី​មួយ​គ្រឿង​ មិន​ស្គាល់​ស្លាក​លេខ​ បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​ សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ1AJ-9699 ជិះ​ដោយ​បុរស​២​នាក់​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរស​ម្នាក់ រង​របួស​ធ្ងន់ និង​ម្នាក់​ទៀង​រង​របួសស្រាល ។បន្ទាប់​ពី​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ហើយ​ អ្នក​បើក​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់ស្រ​មោល​តែ​ម្តង ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មក​ទទួល​យក​ទៅ​សង្រ្កោះ​បន្ទាន់ ចំណែក​ម៉ូតូ​របស់​ជនរង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​ឱ្យ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​។