ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុង​តឺន័រ​បើក​​ឆ្លង​ស្ពាន​បត់​ឆ្វេងឡើង​​ផ្លូវ​បេតុង​​ផុង​កង់​ក្រោយ​ផ្អៀង​រថយន្ត​ផ្តេក​​លើ​ដើមពោធិមួយ​ដើម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺ​ន័រ​មួយ​គ្រឿង​បើក​ចេញ​ពី​ផ្លូវ​លំ​ឆ្លងស្ពាន​ហើយ​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​បេតុង​ចូល​ទៅ​ផ្សារ​ទួល​ពង្រ ​បាន​ផុង​កង់​ក្រោយ​ផ្អៀង​ទូ​កុង​តឺ​ន័រផ្តេក​ទៅ​លើ​ដើម​ពោធិ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ និង​២០ នាទី​យប់​ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤ នៅ​ចំណុច​ស្ពាន​ទួល​ពង្រ ស្ថិត​ក្នុង​ភូមិ​ត្រ​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺ​ន័រ​មួយ​គ្រឿង​បើក​ចេញ​ពី​ផ្លូវ​លំ​ឆ្លងស្ពាន​ហើយ​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​បេតុង​ចូល​ទៅ​ផ្សារ​ទួល​ពង្រ ​បាន​ផុង​កង់​ក្រោយ​ផ្អៀង​ទូ​កុង​តឺ​ន័រផ្តេក​ទៅ​លើ​ដើម​ពោធិ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ និង​២០ នាទី​យប់​ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤ នៅ​ចំណុច​ស្ពាន​ទួល​ពង្រ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ចេក សង្កាត់ចោម​ចៅ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កុង​តឺ​ន័រ​មួយ​គ្រឿង ក្បាល​ពណ៌ ខៀវ បៃ​តង ពាក់ស្លាក​លេខ​ភ្នំ​ពេញ 3A-2703 បាន​បើក​ចេញ​ពី​ផ្លូវ​លំ​ក្នុង​ទិស​ដៅ​ពី​កើត​ដោយ​បើក​ឆ្លង​ស្ពាន​ទួល​ពង្រ ហើយ​បត់ឆ្វេង​ឆ្លង​ផ្លូវ​បេតុង​ទៅ​ទិស​ខាង​ត្បូង​ស្រាប់​តែ​ ផុង​កង់​រថយន្ត​ខាង​ក្រោយផ្នែក​ខាង​ឆ្វេង​បណ្តាល​ឱ្យ​រថយន្ត​ផ្អៀង​ផ្តេក​ទៅ​លើ​ដើម​ពោធិ​មួយ​ដើម​ក្បែរ នោះ​ហើយ​ភ្លាម​ៗ​គេ​ឃើញ​តៃ​កុង​រថយន្ត​បើក​ទ្វារ​រថយន្ត​រត់គេច​បាត់ស្រ​មោល​តែ​ម្តង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិចក្ច​បាន​​បញ្ជូន​រថយន្ត​កុង​តឺន័រ​ខាង​លើ​នេះ​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​។