ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ធ្លាក់​ចុះ​71,4%

9 ឆ្នាំ មុន

សិង្ហ​បុរី ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (SIA) បាន​ថ្លែង​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ដំបូង​បាន​ធ្លាក់​ចុះ​៧១,៤% ធៀប​នឹង​ឆ្នាំ​មុន ក្នុង​នោះ​គឺ​បណ្តាល​មក​ពី​ចំណូល​ដែល​ទទួល​ប្រាក់​ពី​ការ​ដឹក​ទំនិញ និង​អតិថិជន​មាន​កម្រិត​ទាប​ជាង​មុន។ ចំណែក​ប្រាក់​ចំណេញ​សុទ្ធ​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ មាន​ចំនួន​២៧,៨​លាន​ដុល្លារ ធ្លាក់​ចុះ​ពី​បរិមាណ​៩៧,៤​លាន​ដុល្លារ

សិង្ហ​បុរី ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (SIA) បាន​ថ្លែង​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ដំបូង​បាន​ធ្លាក់​ចុះ​៧១,៤% ធៀប​នឹង​ឆ្នាំ​មុន ក្នុង​នោះ​គឺ​បណ្តាល​មក​ពី​ចំណូល​ដែល​ទទួល​ប្រាក់​ពី​ការ​ដឹក​ទំនិញ និង​អតិថិជន​មាន​កម្រិត​ទាប​ជាង​មុន។ ចំណែក​ប្រាក់​ចំណេញ​សុទ្ធ​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ មាន​ចំនួន​២៧,៨​លាន​ដុល្លារ ធ្លាក់​ចុះ​ពី​បរិមាណ​៩៧,៤​លាន​ដុល្លារ នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៣ ។ ចំណូល​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ​៤,១%​ឬ​ស្មើនឹង​២,៩៤​ពាន់​លាន​ដុល្លារ ។

ក្រុមហ៊ុន​បាន​គូសបញ្ជាក់​ថា ប្រាក់​ចំណូល​ពី​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ការ​ដើរ​ថយក្រោយ​នៃ​ភាព​ចុះ​ខ្សោយ​ជាង​មុន នៅ​ក្នុង​ចំណោម​នៃ​ការ​បេ​ជ្ញា​ប្រកួតប្រជែង ហើយ​ហេតុការណ៍​នេះ​បម្រុង​នឹង​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​នៃ​តម្រូវការ​ធ្វើ​ដំណើរ​នៅ ក្នុង​ទីផ្សារ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ៕