ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បឺស​បើកធ្លាក់​ទន្លេ​នៅ​រដ្ឋ​​ភាគ​កណ្តាល​ឥណ្ឌា​ស្លាប់​70នាក់

15 ឆ្នាំ មុន

ប៉ូលិសនិយាយថា មនុស្ស​យ៉ាង​ហោច​ណាស់​​៧០នាក់​បានស្លាប់​នៅពេល​រថយន្ត​បឺស​ដឹកអ្នក​ដំណើរ​មួយ​គ្រឿង​បានធ្លាក់ចូល​ក្នុង​ទន្លេ​មួយ​នៅ​ភាគកណ្តាល​ប្រទេស​ឥណ្ឌា ។ ប៉ូលិស​​ម្នាក់​បាននិយាយ​ឱ្យ​ដឹងថា គ្រោះថ្នាក់​ដ៏​រន្ធត់នេះ​​កើត​ឡើង​កាលពីព្រឹកថ្ងៃទី​៩ កញ្ញា នៅ​ក្នុងរដ្ឋ​ Madhya Pradesh ប្រហែល​​ឡើង​ដោយ​សារ​អ្នក​បើក​ស្រវឹង ។ ក្នុងហេតុការណ៍​រថយន្តបឺស​ធ្លាក់​ទន្លេ​នេះ​​​មាន​មនុស្ស​២៥​នាក់ទៀត​រងរ​បួស​ផងដែរ ហើយត្រូវ​បានដឹក​ទៅជួយ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​មួយ ។

តាមអង្គការ​សុខ​ភាពពិភព​លោក​ថា ឥណ្ឌា​ជា​ប្រទេស​​មានចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ ថ្នាក់​ចរាចរណ៍​ខ្ពស់បំផុ​ត​នៅ​លើ​ពិភពលោក ។ តាម​សេចក្តី​រាយការណ៍​ឱ្យ​ដឹងថា រថយន្ត​បឺស​ដែលជួបគ្រោះថ្នាក់​ធ្លាក់ទន្លេ​នេះ​ដឹក​មនុស្ស​ហួស​ចំណុះ​ដោយ​ដឹក​មនុស្ស​ដល់ទៅ​៨០​នាក់​ឯណោះ ៕