ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ជនជាតិ​ដើម​ឥណ្ឌា​នៅ​ប្រេ​ស៊ី​ល​ចេញ​បង្ហាញខ្លួន​ពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​ជា​លើក​ដំបូង

9 ឆ្នាំ មុន

ដោយ​លែងខ្លួន​ទទេ ហើយ​កាន់​ព្រួញ និង​ធ្នូ ពួក​ជនជាតិ​ដើម​ឥណ្ឌា​ដែល​ពុំ​ធ្លាប់​ចេញពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​ទាល់តែ​សោះ​នោះ បាន​ភៀសខ្លួន​មក​កាន់​ប្រទេស​ប៉េ​រូ ដែល​នៅ​ទីនោះ​ពួក​គេ​អាច​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នានា ហើយ​បាន​ចូល​មក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​ជនជាតិ​ដើម​ឯទៀត​ៗ​ដូច​ជា ពួក​ជនជាតិ ASHANINKA នៅ​ភាគ​ខាងជើង​ប្រេ​ស៊ី​ល​ជាដើម ។

ដោយ​លែងខ្លួន​ទទេ ហើយ​កាន់​ព្រួញ និង​ធ្នូ ពួក​ជនជាតិ​ដើម​ឥណ្ឌា​ដែល​ពុំ​ធ្លាប់​ចេញពី​ព្រៃ​អា​ម៉ា​ហ្សូ​ន​ទាល់តែ​សោះ​នោះ បាន​ភៀសខ្លួន​មក​កាន់​ប្រទេស​ប៉េ​រូ ដែល​នៅ​ទីនោះ​ពួក​គេ​អាច​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នានា ហើយ​បាន​ចូល​មក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​ជនជាតិ​ដើម​ឯទៀត​ៗ​ដូច​ជា ពួក​ជនជាតិ ASHANINKA នៅ​ភាគ​ខាងជើង​ប្រេ​ស៊ី​ល​ជាដើម ។

នាយកដ្ឋាន​កិច្ចការ​ជនជាតិ​ដើម​ប្រេ​ស៊ី​ល បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​ពួក​ជនជាតិ​ដើម​ឥណ្ឌា​ចេញ​មក​កាន់​ច្រាំង​ទន្លេ ENVIRA ក្នុង​រដ្ឋ ACRE របស់​ប្រេ​ស៊ី​ល​ជាប់​ព្រំដែន​ជាមួយ​ប៉េ​រូ ។ វី​ដេ​អូ​បង្ហាញ​ជនជាតិ​ដើម ASHANINKA ម្នាក់​ផ្តល់​ចេកទុំ​ដល់​ជនជាតិ​ដើម​ឥណ្ឌា​២​នាក់​ដែល​ពួក​គេ​ស្ថិត​ក្នុង​ក្រុម​និយាយ​ភាសា​ប៉ាណូ PANO ។

លោក CARLOS TRAVASSOS ប្រធាន​នាយកដ្ឋាន​ខាងលើ​នេះ​និយាយ​ថា វី​ដេ​អូ​គឺជា​ការ​ថត​ពេល​ពួក​ជនជាតិ​ដើម​ឥណ្ឌា​នៅ​ដាច់​បែក​ពី​គេ​ចូល​មក​ទាក់ទង​ជាមួយ​ក្រុម FUNAI និង​ក្រុម ASHANINKA ។គឺ​នា​ថ្ងៃ​ទី​២៦ មិថុនា ដែល​គេ​ឃើញ​ពួក​ជនជាតិ​ដើម​ឥណ្ឌា តែង​រស់នៅ​ដាច់​ពី​គេ​នៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​នោះ​ចេញ​មក​ក្រៅ​ព្រៃ​ជា​លើក​ដំបូង​។ ពួក​គេ​បាន​នាំ​គ្នា​ឆ្លងកាត់​ទន្លេ ENVIRA មក​កាន់​ខាង​មាត់ទន្លេ​នេះ​ជា​កន្លែង​រស់នៅ​របស់​ពួក​ឥណ្ឌា ASHANINKA ក្នុងភូមិ​ស៊ី​ម​ប៉ា​ទី​យ៉ា ។ ពួក​គេ​ហួច ហើយ​ធ្វើ​សំឡេង​សត្វ ។ អ្នក​ជំនាញការ​ខាង​ជនជាតិ​ដើម​ឥណ្ឌា​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​ខាងលើ​នោះ​ពន្យល់​ថា ការ​បង្ហាញខ្លួន​នេះ​ហាក់ដូចជា​ឆាប់​ពេក ដោយ​ពួក​គេ​ចេញ​មក​មួយ​ភ្លែត ក៏​វិល​ចូល​ព្រៃ​វិញ ។

ពួក​អ្នក​ជំនាញការ​ប្រេ​ស៊ី​ល​យល់​ថា ពួក​ឥណ្ឌា​ទាំងនោះ​ឆ្លងកាត់​ព្រំដែន​ចូល​ប៉េ​រូ​មក​ពី​មានការ​គាបសង្កត់​ពី​សំណាក់​ពួក​ច​កាប់​ឈើ​លួចលាក់ និង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​លើ​ដែនដី​ពួក​គេ ។ ម្យ៉ាងទៀត ប្រហែល​ពួក​គេ​ចេញ​មក​រក​ពូថៅ ឆ្នាំង និង​របស់​ប្រើប្រាស់​ខ្លះ​ទៀត​ដែល​ចាំបាច់ ។ ប្រជាជន​ដើម​នោះ ក៏​ហាក់​ទៅ​ចាប់អារម្មណ៍​ចំពោះ​បច្ចេកវិទ្យា​ផង​ដែរ ព្រោះ​វា​សំខាន់​សម្រាប់​ការ​រស់នៅ​របស់​ពួក​គេ​ដោយសារ​មាន​សង្គ្រាម​ផ្ទៃក្នុង​មួយ​រវាង​ពួក​គេ ព្រមទាំង​មក​ពី​មានការ​ទាក់ទង​ជាមួយ​បណ្តា​ក្រុម ពុំ​មែន​ជនជាតិ​ដើម ។ ពួក​គេ​ជួប​ការ​វាយប្រហារ​នៃ​ក្រុម​មនុស្ស​ខាងក្រៅ ហើយ​មួយ​ចំនួន​ត្រូវ​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្តាសាយ និង​ជំងឺ​ខាន់ស្លាក់ ។
តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល​មាន​ពួក​កុលសម្ព័ន្ធ​ជា​ច្រើន​រស់នៅ​ដាច់​ពី​ពិភព​ខាងក្រៅ ។ ក្រុម FUNAI មាន​ប្រមាណ​ជា​៧៧​ក្រុម​ដែល​មួយ​ក្រុម​ៗ​មាន​មនុស្ស​ប្រមាណ​ជា​១០០​នាក់ ។

យោង​តាម​អ្នកជំនាញ​ការ​ថា ឆន្ទៈ​របស់​ជនជាតិ​ដើម​ទាំងនេះ​ដែល​មិន​ទាក់ទង​ជាមួយ​ពួក​កុលសម្ព័ន្ធ​ដទៃ​ៗ​ទៀត និង​ពិភព​ខាងក្រៅ ពិត​ណាស់​មក​ពី​ទំនាក់ទំនង​កាលពីមុន​ធ្លាប់​ជួប​គ្រោះ​មហន្តរាយ​ដោយសារ​ការ​លុកលុយ​ជា​បន្តបន្ទាប់​លើ​ដែនដី​ពួក​គេ និង​ការ​បំផ្លាញ​បរិស្ថាន​ព្រៃឈើ​របស់​ពួក​គេ ៕