ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​RAV4បើក​វ៉ារថ​យន្ត​ដឹក​ដី​ជ្រុល​ទៅ​បុក​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​រង​ការខូច​ខាត​យ៉ាង​ដំ​ណំ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​RAV4 មួយ​គ្រឿង​ជិះ​ដោយ​មនុស្ស​ប្រុស​-ស្រី ​​ជន​ជាតិ​ចិន​ចំនួន​៤​នាក់​បាន​បើក​រថយន្ត​វ៉ា​រថយន្ត​ដឹក​ដី​​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ រួច​ជ្រុល​ចង្កូត​ទៅ​បុក​ជា​មួយ​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ បណ្តាល​ឱ្យ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ ហេតុការណ៍​នេះ​កើត​ឡើ​ង​កាល​ពី​ម ១១ និង​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​RAV4 មួយ​គ្រឿង​ជិះ​ដោយ​មនុស្ស​ប្រុស​-ស្រី ​​ជន​ជាតិ​ចិន​ចំនួន​៤​នាក់​បាន​បើក​រថយន្ត​វ៉ា​រថយន្ត​ដឹក​ដី​​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ រួច​ជ្រុល​ចង្កូត​ទៅ​បុក​ជា​មួយ​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ បណ្តាល​ឱ្យ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ ហេតុការណ៍​នេះ​កើត​ឡើ​ង​កាល​ពី​វេលា​ម៉ោង​ ១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ កក្ក​ដា​២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ តាពូ​ យិន​ជែរ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ​។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញរថយន្ត​RAV4 មួយ​គ្រឿង​​  ពណ៌ទឹក​ប្រាក់ ពាក់​​ស្លាក​លេខ​ភ្នំ​ពេញ 2A-9936 ជិះ​ដោយ​មនុស្ស​ប្រុស-ស្រី ចំនួន​៤​នាក់​តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ​មក​ដល់​ចំណុចកើត​ហេតុ ក៏បាន​បើក​​វ៉ា​រថយន្ត​ដឹក​ដី​​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ រួច​ជ្រុល​ចង្កូត​ទៅ​បុក​ជា​មួយ​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​​ ទៀត​ពណ៌​ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2A-5832 ដែល​ធ្វើ​ដំណើរ​តាម​មហា​វិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ​បញ្រ្ចាសគ្នា​បណ្តាល​​ឱ្យ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​រង​ការ​ខូច​ខាតផ្នែក​ខាង​មុខ​ខាង​ស្តាំ​យ៉ាង​ដំណំ។

នៅ​ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​ទារ​សំណង​ពី​ម្ចាស់​រថយន្ត​RAV4 ចំនួន​១០០០​ដុល្លារ តែ​ខាង​រថយន្ត​បង្ក​គ្មាន​លុយក៏សម្រួល​គ្នា​សុំ​សង​តែ​២០០ដុល្លារ​តែ​ប៉ុណ្ណោះ​។