ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ថែម​ការងារ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​7,4​លាន​នាក់​ក្នុង​ឆមាស​ទី​1

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ ក្រសួង​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ ថា ប្រជាជន​មានការ​ងារ​ធ្វើ​នៅ​ក្នុង​តំបន់​ទីក្រុង​របស់​ប្រទេស​ចិន​ពង្រីក​បាន​៧,៣៧​លាន​នាក់ នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​កន្លះ​ឆ្នាំ​នេះ ស្រប​ពេល​នឹង​អត្រា​អត់​ការងារ​ធ្វើ​នៅ​តែ​មាន​កម្រិត​ទាប​៤,០៨% ។

អ្នកនាំពាក្យ​របស់​ក្រសួង​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​កើន​ទ្បើ​ង​នា​ពេល​នេះ គឺ​មាន​កម្រិត​ខ្ពស់​ជាង​បរិមាណ​៧,២៥​លាន​នាក់ កាលពី​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​ឆ្នាំទៅ​ដែល ត្រូវ​បាន​គាំទ្រ​នៅ​ក្នុង​ផ្នែក​នៃ​គោលការណ៍​ទូ​ទាំង​ប្រទេស ដែល​ជួយ​ដល់​អ្នក​ដែល​បាន​បញ្ចប់​មហា វិទ្យាល័យ ។ ជាង​នេះ​ទៅ​ទៀត ការងារ​ថ្មី​ដែល​ទទួល​បាន​មក និង​ផ្តល់​ឱ្យ​នៅ​អំ​ទ្បុ​ង​ពេល​នៃ​ការ​ជ្រើសរើស ដែល​រៀបចំ​ដោយ​ក្រសួង​មាន​ចំនួន​សរុប​៥៦០.០០០​នាក់ ដែល​បាន​ស្រូប​យក​ដោយ​សហគ្រាស​ឯកជន​ចំនួន​២០០.០០០​នាក់ ។

ទោះជា​យ៉ាងណា លោក លី​ខឺ​ឈាំ​ង នាយក​រដ្ឋមន្ត្រី​ចិន បាន​សន្យា​ថា នឹង​បន្ថែម​ការងារ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ជាង​១០​លាន​នាក់ ហើយ​រក្សា​នូវ​ការ​ចុះបញ្ជី​នៃ​អត្រា​អត់​ការងារ​ធ្វើ​នៅ​តំបន់​ទីក្រុង​ឱ្យ​ស្ថិត​នៅ​ក្រោម​អត្រា​៤,៦% នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ ៕