ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​កើនឡើង​3,9%​ក្នុងអំឡុងពេល​17​ខែ

9 ឆ្នាំ មុន

បាងកកៈ អគ្គនាយក​ទូទៅ​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្ដរជាតិ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សរុប​បាន​រីក​ដុះដាល​នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៤ បន្ទាប់​ពី​មានការ​រួញ​ខ្លី​ក្នុង​រយៈពេល​៤​ខែ ហើយ​បាន​ពង្រីក​ខ្លួន​ខ្ពស់​បំផុត​នៅ​ក្នុងអំឡុងពេល​១៧​ខែ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៣​មក ។ ក្នុង​នោះ​គឺ​ការ​នាំ​ចេញ​បាន​កើនឡើង ៣,៩% ឬ​ស្មើនឹង​១៩.៨៤២​លាន​ដុល្លារ​អា​មេ​រិ​ក ។

នេះ​ដោយសារ​តែ​ការ​ងើបឡើង​វិញ​នៅ​តំបន់​ផលិតកម្ម​សំខាន់​ៗ​ដូច​ជា​ផ្នែក​ឧស្សាហកម្ម កសិកម្ម និង​ឧស្សាហកម្ម​គាំទ្រ​កសិកម្ម ដែល​ជា​លទ្ធផល​នៅ​ក្នុង​ការ​នាំ​ចេញ​សរុប​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ មាន​តម្លៃ​១១២.៤៦៧​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ក្នុង​ខែមិថុនា កន្លង​មក មាន​តម្លៃ​ទឹកប្រាក់ ១៨.០៤៩​លាន​ដុល្លារ ។

ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​នឹង​មាន​ភាពរឹងមាំ​នៅ​ឆមាស​ទី​២ ខាង​មុខ​នេះ ទោះជា​យ៉ាងណា​ក៏​ដោយ​សេដ្ឋកិច្ច​ពិភពលោក​និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ដែល​ប៉ះពាល់​ដល់​ដៃគូ​ពាណិជ្ជកម្ម​នឹង​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕