ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​ហ្គា​ហ្សា ស្លា.ប់​ជន​ប៉ា​ឡេ​ស្ទី​ន​100​នាក់

9 ឆ្នាំ មុន

យោង​តាម​ក្រុម​គ្រូពេទ្យ​ថា អុ​ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​២៩ កក្កដា បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស និង​តាម​ជើងគោ​កលើ​ជ្រោយ​ហ្គា​ហ្សា ដោយ​សម្លា.ប់​ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​ទៅ​យ៉ាងតិច​១០០​នាក់ នា​ថ្ងៃ​នោះ​ដែល​ជា​ថ្ងៃ​យ៉ាង​បង្ហូរឈាម​បំផុត តាំងពី​ចាប់​ផ្តើម​យុទ្ធនាការ​យោធា​របស់​កងទ័ព​អុ​ី​ស្រា​អែ​ល​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ពី​ថ្ងៃ​ទី​៨ កក្កដា មក ។

យោង​តាម​ក្រុម​គ្រូពេទ្យ​ថា អុ​ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​២៩ កក្កដា បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស និង​តាម​ជើងគោ​កលើ​ជ្រោយ​ហ្គា​ហ្សា ដោយ​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​ដល់​ទៅ​យ៉ាងតិច​១០០​នាក់ នា​ថ្ងៃ​នោះ​ដែល​ជា​ថ្ងៃ​យ៉ាង​បង្ហូរឈាម​បំផុត តាំងពី​ចាប់​ផ្តើម​យុទ្ធនាការ​យោធា​របស់​កងទ័ព​អុ​ី​ស្រា​អែ​ល​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ពី​ថ្ងៃ​ទី​៨ កក្កដា មក ។

លោក អា​ស្ត្រា​វ អាល់​កេ​ដ្រា អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​ហ្គា​ហ្សា ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​អះអាង​ថា អុ​ី​ស្រា​អែ​ល​កាលពី​វេលា​យប់ និង​វេលា​ថ្ងៃ​ទី​២៩ កក្កដា  បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស តាម​ជើង​គោក និង​តាម​ជើង​ទឹក​លើ​ជ្រោយ​ហ្គា​ហ្សា​ទាំងមូល ហើយ​លោក​បន្ថែម​ថា​ជន​ប៉ា​ឡេ​ស្ទី​ន ដល់​ទៅ​១០០​នាក់​ស្លាប់ និង​ជាង​៥០០​នាក់​ត្រូវ​របួស ។

លោក អាល់​កេ​ដ្រា ថ្លែង​ថា តាំងពី​ចាប់ផ្តើម​ការ​វាយប្រហារ​របស់​អុ​ី​ស្រា​អែ​លម​ក ជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន​១.១៣០​នាក់​ស្លាប់ និង​៦.៧០០​នាក់​ទៀត​ត្រូវ​របួស ក្នុង​នោះ​២​ភាគ​៣​ជា​ជន​ស៊ី​វិល រួម​ទាំង​នារី និង​កុមារ​ផង ។ លោក​បន្ត​ថា ការ​វាយប្រហារ​របស់​កងទ័ព​អុ​ី​ស្រា​អែ​ល​សំដៅលើ​គេហដ្ឋាន អគារ ទីតាំង​វិទ្យុ និង​ទូរទស្សន៍ ព្រះ​វិហារ​អ៊ិ​ស្លា​ម និង​កសិដ្ឋាន​ទាំងឡាយ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ប៉ា​ឡេ​ស្ទី​ន និយាយ​ថា ការ​វាយប្រហារ​ខ្លាំងក្លា​បំផុត​សំដៅលើ​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ជំរំ​ជនភៀសខ្លួន Al Brueji នា​កណ្តាល​ជ្រោយ​ហ្គា​ហ្សា ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​១៧​នាក់ រួម​ទាំង​អភិបាល​ជំរំ​នោះ​ផង ហើយ​កុមារ​និង​នារី​ជា​ច្រើន​នាក់​ត្រូវ​ស្លាប់ និង​របួស ។ ផ្ទះ​របស់​លោក អុ​ី​ស្មា​អុ​ី​ល ហា​នី​យេ​ហ៍ អតីត​នាយក​រដ្ឋមន្ត្រី​របស់​ហា​ម៉ាស់ និង​ជា​មេដឹកនាំ​រង របស់​ចលនា​ហា​ម៉ាស់ ត្រូវ​កម្ទេច​ទាំងស្រុង ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​ប្រឆាំង​នឹង​ជំរំ​ជន​ភៀសខ្លួន​នៅ​ភាគ​ខាងលិច​ក្រុង​ហ្គា​ហ្សា ។

បណ្តា​ការិយាល័យ​របស់​ទូរទស្សន៍​ក្រុម​ហា​ម៉ាស់ Al Aqsa និង​របស់​ទីភ្នាក់ងារ​ព័ត៌​មាន​ក្រុម​ហា​ម៉ាស់​ឯទៀត​ៗ ក៏​រង​ការ​កម្ទេច​ដែរ ។ ចំណែក​បណ្តា​ព្រះ​វិហារ​អ៊ិ​ស្លា​ម​នៅ​ក្រុង​ហ្គា​ហ្សា និង​ក្នុង​តំបន់​ឯទៀត​ៗ​នៅ​តំបន់​ហ្គា​ហ្សា ក៏​រង​ការ​កម្ទេច​ដែរ ។ ចំណែក​មជ្ឈមណ្ឌល​អគ្គិសនី​តែ​មួយ​នៅ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា​ត្រូវ​កង​យន្តហោះ​ប្រដេញ​អុ​ី​ស្រា​អែ​ល​ទម្លាក់​គ្រាប់បែក​កម្ទេច​អស់​ហ្មត់ ធ្វើ​ឱ្យ​ប្រមាណ​៩០%​នៃ​ប្រជាជន​ហ្គា​ហ្សា ទាំង​១,៨​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ៕