ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្លា.ប់​12​នាក់ បាត់​ខ្លួន​6​នាក់

9 ឆ្នាំ មុន

ពួក​អ្នក​ជួយ​សង្គ្រោះ​រាយការណ៍​ថា នាវា​ធ្វើ​ពី​ឈើ​១​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​៦០​នាក់​បាន​លិច​ក្នុង​ទន្លេ KAPUAS នៅ​ខេត្ត​កាលី​ម៉ា​ន់​តាន់​កណ្តាល បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​១២​នាក់ ហើយ​៦​នាក់​ទៀត​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​។ ប្រមុខ​ក្រុម​ប្រតិបត្តិការ​នៃ​ការិយាល័យ​រុករក និង​ជួយ​សង្គ្រោះ​ខេត្ត​កាលី​ម៉ា​ន់​តាន់​កណ្តាល លោក​វ៉ា​ស៊ី​ណូ គូសបញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើត​មាន​ពេល​នាវា​

ពួក​អ្នក​ជួយ​សង្គ្រោះ​រាយការណ៍​ថា នាវា​ធ្វើ​ពី​ឈើ​១​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​៦០​នាក់​បាន​លិច​ក្នុង​ទន្លេ KAPUAS នៅ​ខេត្ត​កាលី​ម៉ា​ន់​តាន់​កណ្តាល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២​នាក់ ហើយ​៦​នាក់​ទៀត​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​។ ប្រមុខ​ក្រុម​ប្រតិបត្តិការ​នៃ​ការិយាល័យ​រុករក និង​ជួយ​សង្គ្រោះ​ខេត្ត​កាលី​ម៉ា​ន់​តាន់​កណ្តាល លោក​វ៉ា​ស៊ី​ណូ គូសបញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើត​មាន​ពេល​នាវា​ទើប​ចាក​ចេញពី​ភូមិ​ប៉ា​ណា​ម៉ាស់​ទៅ​កាន់​ក្រុង​គូ​អា​ឡា​កា​ពូ​អាល់ នា​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ។

ក្រោយ​ចាក​ចេញពី​ផែ​បាន​ប្រមាណ​ជា​១០០​ម៉ែត្រ នាវា​នោះ​ចាប់ផ្តើម​មានទឹក​ហូរ​ចូល ហើយ​ម៉ាស៊ីនបូមទឹក​ចេញ​មិន​ដើរ នាំ​ឱ្យ​នាវា​នោះ​លិច​។ មនុស្ស​៤២​នាក់​អាច​ជួយ​សង្គ្រោះ ហើយ​សាកសព​មនុស្ស​១២​នាក់​ត្រូវ​បាន​រក​ឃើញ ចំណែក​មនុស្ស​៦​នាក់​ទៀត​បាត់​ខ្លួន ។ ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​តាម​រុករក​ពួក​អ្នក​បាត់​ខ្លួន ៕