ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើនជា​ថ្មី​នៃ​អំពើ​ហិ.ង្សា​​រវាង​អុី​ស្រា​អែល​និង​ប៉ាឡេ​ស្ទីន​

9 ឆ្នាំ មុន

ជម្លោះ​រវាង​អុី​ស្រា​អែល​​ និង​ក្រុម​ហាម៉ាស់​ប៉ាឡេ​ស្ទីន​ នា​ថ្ងៃ​ទី២៩ កក្កដា មាន​ការ​កើន​កម្តៅ​ខ្លាំង​ជា​ថ្មី​ ជាមួយ​ការ​វាយ​ប្រហារ​ពេល​យប់​​មិន​ឈប់​​ឈរ​លើ​ជ្រោយ​ហ្គាហ្សា​ទោះ​ជា​ផ្ទះ​របស់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​ លោក អុី​ស្មា​អែល ហានីយេ ដែល​គ្មាន​មនុស្ស​នៅ​ក៏​រង​ការ​វាយ​ប្រហារ​ដែរ ។

ជម្លោះ​រវាង​អុី​ស្រា​អែល​​ និង​ក្រុម​ហាម៉ាស់​ប៉ាឡេ​ស្ទីន​ នា​ថ្ងៃ​ទី២៩ កក្កដា មាន​ការ​កើន​កម្តៅ​ខ្លាំង​ជា​ថ្មី​ ជាមួយ​ការ​វាយ​ប្រហារ​ពេល​យប់​​មិន​ឈប់​​ឈរ​លើ​ជ្រោយ​ហ្គាហ្សា​ទោះ​ជា​ផ្ទះ​របស់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​ លោក អុី​ស្មា​អែល ហានីយេ ដែល​គ្មាន​មនុស្ស​នៅ​ក៏​រង​ការ​វាយ​ប្រហារ​ដែរ ។

​ការ​ទម្លាក់់​គ្រាប់​បែក​ និង​ការ​បាញ់​កាំភ្លើង​ធំ​របស់​អុី​ស្រា​អែល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា មាន​សភាព​ខ្លាំង​ក្លា​បំផុត​ប្រឆាំង​ចលនា​ហាម៉ាស់​ ខណៈ​ទាហាន​អុី​ស្រា​អែល​​១០​នាក់​ ត្រូវ​សម្លាប់​​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ។អ្នក​កាសែត​ម្នាក់​របស់ AFP និយាយ​ថា ការ​វាយ​ប្រហារ​​លើក​នេះ​របស់​អុី​ស្រា​អែល គឺ​ខ្លាំង​ក្លា​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំង​​ពី​ច្រើន​ថ្ងៃ​មក​ហើយ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៦​នាក់ ក្នុង​នោះ​មាន​នារី​យ៉ាង​តិច​៩​នាក់ និង​កុមារ​៤​នាក់ ។

នា​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា នោះ គ្រាប់​រ៉ុក្កែត ប្រមាណ​ជា​១០​គ្រាប់ ក៏​បាញ់​ដាក់​អុី​ស្រាអែល​ដែរ ក្នុង​នោះ​២​គ្រាប់​ស្ទាក់​កម្ទេច​ដោយ​មី​សុីល Iron Dôme ។​ការ​បាត់​បង់​របស់​កង​ទ័ព​អុី​ស្រា​អែល​ គឺ​ធ្ងន់​ធ្ងរ​បំផុត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ជាមួយ​ទាហាន​ស្លាប់​១០​នាក់​ រយៈ​ពេល​​មិន​ដល់​២៤​ម៉ោង​ផង គឺ​៤​នាក់​ស្លាប់​ដោយ​សារ​ការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​របស់​ប៉ាឡេស្ទីន ​នៅ​ភាគ​ខាង​ត្បូង​អុី​ស្រា​អែល ​ចំណែក​​៥​នាក់​​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កង​កុំ​ម៉ង់​ដូ​ប៉ាឡេ​ស្ទីន​​មួយ ដែល​​​ជ្រៀត​ចូល​តាម​រូង​ក្រោម​ដី​មួយ​នៅ Nahal Oz ហើយ​​ទាហាន​អុី​ស្រា​អែល​ម្នាក់​ទៀត​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​នៅ​ភាគ​ខាង​​ត្បូង​ជ្រោយ​ហ្គាហ្សា ។

យោង​តាម​តុល្យ​ការ​ថ្មី​របស់​អ.ស.ប ថា ការ​វាយ​លុក​របស់​អុី​ស្រា​អែល​ បណ្តាល​ឱ្យ​ជន​ប៉ា​ឡេ​ស្ទីន​​ស្លាប់​ប្រមាណ​១.១១៣​នាក់​ ក្នុង​នោះ​ជាង​៣/៤ ជា​ជន​ស៊ី​វិល ហើយ​ជន​ប៉ាឡេ​ស្ទីន​ជាង​៦.២០០​នាក់​ទៀត​ ត្រូវ​របួស​នៅ​ជ្រោយ​ហ្គាហ្សា ដែល​នៅ​ទី​នោះ​​​ ការ​បំផ្លាញ​​មាន​លក្ខណៈ​ធំ​ធេង​បំផុត​ ។ ខាង​អុី​ស្រា​អែល មាន​ជន​ស៊ី​វិល​​ស្លាប់​៣​នាក់ និង​ស្លាប់​ទាហាន​៥៣​នាក់ ៕