ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​​ផ្ទាល់ពី​​​បរទេស​​នៅ​ក្នុង​ប្រទេស​កូរ៉េ​​ខាង​ត្បូង​កើន​​30%

9 ឆ្នាំ មុន

សេអ៊ូល​ ៖ រដ្ឋា​ភិបាល​​បាន​បង្ហើប​ឱ្យ​ដឹង​កាល​​ពី​ថ្ងៃ​អង្គារថា កិច្ច​​សន្យា​នៃ​​ការ​វិនិ​យោគ​​ថ្មី​ពី​បរទេស​​មក​កាន់​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ បាន​កើន​ទ្បើង​​ស្រឺតៗ​​នៅ​ក្នុង​អំទ្បុង​​ឆមាស​ទី​១​​​ នៃ​ឆ្នាំ​២០១៤​​នេះ ធៀប​​នឹង​​រយៈ​ពេល​​ដូច​គ្នា​​កាល​ពី​ឆ្នាំ​​២០១៣ ​ហើយ​កំណើន​​ដ៏ធំ​ធេង​​នោះ​ គឺ​នៅ​ក្នុង​កិច្ច​​សន្យា​វិនិយោគ​​​ពី​ប្រទេស​ចិន​ ។

​សេអ៊ូល​ ៖ រដ្ឋា​ភិបាល​​បាន​បង្ហើប​ឱ្យ​ដឹង​កាល​​ពី​ថ្ងៃ​អង្គារថា កិច្ច​​សន្យា​នៃ​​ការ​វិនិ​យោគ​​ថ្មី​ពី​បរទេស​​មក​កាន់​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ បាន​កើន​ទ្បើង​​ស្រឺតៗ​​នៅ​ក្នុង​អំទ្បុង​​ឆមាស​ទី​១​​​ នៃ​ឆ្នាំ​២០១៤​​នេះ ធៀប​​នឹង​​រយៈ​ពេល​​ដូច​គ្នា​​កាល​ពី​ឆ្នាំ​​២០១៣ ​ហើយ​កំណើន​​ដ៏ធំ​ធេង​​នោះ​ គឺ​នៅ​ក្នុង​កិច្ច​​សន្យា​វិនិយោគ​​​ពី​ប្រទេស​ចិន​ ។

ក្រសួង​​ពាណិជ្ជ​កម្ម​​​ឧស្សាហ​កម្ម​​ និង​ថាម​ពល​​បាន​ឱ្យ​ដឹង​ថា ​​នៅ​ក្នុង​រយៈ​ពេល​​៦ខែ​​ដើម​ឆ្នាំ​នេះ​​​ បរិមាណ​​នៃ​ការ​វិនិយោគ​​​ថ្មី​ផ្ទាល់​ពី​​បរទេស​​មក​​កាន់​ប្រទេស​​កូរ៉េ​ខាង​ត្បូង​បាន​កើន​​ទ្បើង​​២៩,២%​ ​ឬ​ស្មើ​​នឹង​​តម្លៃ​​ទឹក​ប្រាក់​​​១០,៣៣​ពាន់​​លាន​ដុល្លារ​ធៀប​នឹង​​ឆ្នាំ​ទៅ ។ ​​​

ទោះ​ជា​យ៉ាង​ណា​​ បរិ​មាណ​​នៃ​ការវិនិ​យោគ​ថ្មី​​​ផ្ទាល​់ពី​បរទេស​​​​ ដែល​​បាន​ចុះ​​កិច្ច​សន្យា​​នៅ​ក្នុង​អំទ្បុង​​ឆមាស​ទី​១​​នេះ ​ក៏​មាន​ការ​​ហក់​ទ្បើង​​ខ្ពស់​ស្រឺតៗ​​នៅ​ក្នុង​បញ្ជី​​ផង​ដែរ ​គឺ​កើន​ទ្បើង​​៥៥,៩%​​ស្មើ​នឹង​​៧,២​ពាន់​លាន​ដុល្លារ​ធៀប​នឹង​​ឆ្នាំ​មុន ។ ​​​លោក Kwon Pyung-​oh ​ប្រធាន​ការិយា​ល័យ​​វិនិយោគ​​ និង​ពាណិជ្ជ​កម្ម​​ចំណុះ​​ឱ្យ​​ក្រសួង​​​​ធ្លាប់​បាន​​លើក​ទ្បើង​ថា ​ការ​កើន​ទ្បើង​នៅ​ក្នុង​​​ការ​វិនិយោគ​​ផ្ទាល់ពី​បរទេស​​​ បាន​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​ពី​ការ​រឹង​មាំ​​នៃ​​សេដ្ឋ​កិច្ច​​ក្នុង​ស្រុក ៕