ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥​ពន្លះ​គ្នា​ជាមួយ​វ៉េវ​អាល់​ហ្វា​របួស​ធ្ងន់ស្រាល​២​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់ស្រាល​២​នាក់​ ​កាល​ពី​វេលា​ ៨និង​១០​នាទី យប់​ថ្ងៃ​ទី ២៦ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​អន្តរ​ជាតិ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោ​ធិ៍សែន​ជ័យ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ហុង​ដា​ឌ្រីមសេ១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1A-4097 បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ ទៅ​លិច​ មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​ជា​មួយ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ មួយ​គ្រឿងទៀត​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AB-1481 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅពី​​លិច​ទៅ​កើត (បញ្រ្ចាសទិស​គ្នា) ពេញ​ទំហឹង បណ្តាល​ឱ្យ​បុរស​បើក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ របួស​បាក់ជើង​ឆ្វេង ចំណែក​អ្នក​បើក​ម៉ូតូ​វ៉េវ អាល់​ហ្វា​រង​របួស​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​របួស​ធ្ងន់ ត្រូវ​រថយន្ត​សាមុយ​​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​កាកាប ។