ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ទី​តាំង​បញ្ចាំ​ខុស​ច្បាប់​ចំនួន​៥​នៅ​តំបន់​កាស៊ីណូ​ក្រុង​បាវិត​

9 ឆ្នាំ មុន

ខេត្ត​ស្វា​យ​រៀង​ ៖ ​លោក​ឧត្តម​​សេនីយ៍​ត្រី​ ប៉ុល​ ខេមរា​ អនុ​ប្រធាន​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ និងជា​ប្រធាន​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ទទួល​បញ្ចាំ​ទ្រព្យ​ដែល​សង្ស័យ​ថា​ ជា​ទីផ្សារ​ចោរ​កម្ម ដោយ​បាន​ការ​សម្រប​សម្រួល​ពី​លោក​ផាន់​ រតនា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ បាន​ដឹក​នាំ​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​និង​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​

ខេត្ត​ស្វា​យ​រៀង​ ៖ ​លោក​ឧត្តម​​សេនីយ៍​ត្រី​ ប៉ុល​ ខេមរា​ អនុ​ប្រធាន​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ និងជា​ប្រធាន​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ទទួល​បញ្ចាំ​ទ្រព្យ​ដែល​សង្ស័យ​ថា​ ជា​ទីផ្សារ​ចោរ​កម្ម ដោយ​បាន​ការ​សម្រប​សម្រួល​ពី​លោក​ផាន់​ រតនា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ បាន​ដឹក​នាំ​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​និង​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​ខេត្ត​ សហ​ការ​ជាមួយ​អធិការ​​ដ្ឋាន​ក្រុង​បាវិត​ ​ចុះ​ប្រតិបត្តិ​ការ​ត្រួត​ពិនិត្យ​ ទីតាំង​ទទួល​បញ្ចាំ​ចំនួន​៥​​កន្លែង​ដែល​សង្ស័យ​ថា​ ពាក់​ព័ន្ធ​ក្នុង​បទ​ល្មើស​ទទួល​ផល​ចោរ​កម្ម​នៅ​ក្រុង​បាវិត​ ដោយ​​ដក​ហូត​ម៉ូតូ​បាន​១៣២​គ្រឿង រថយន្ត​២​គ្រឿង​ និង​ឃាត់​ខ្លួន​ម្ចាស់​ហាង​មក​សាកសួរ​​ផង​ដែរ ។​

លោក​វរ​សេនីយ៍​ទោ​ កុយ​ សុភាព​ ស្នងការ​រង​នគរបាល​ខេត្ត​​ ​ដែល​ដឹក​នាំ​សហ​ការ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ប្រតិបត្តិ​ការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ កក្កដា​ ចាប់​ពី​ម៉ោង​១០​ព្រឹក​រហូត​មក​ដល់​ថ្ងៃទី​២៤ កក្កដា​ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ នៅ​ភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត​ និង​ភូមិ​តាបិប សង្កាត់​បាវិត ក្រុង​បាវិត ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ បុ៉ល​ ខេមរា មាន​ប្រសាសន៍​ថា​ ការ​ចុះត្រួត​ពិនិត្យ​ទីតាំង​ទទួល បញ្ចាំ​ដែល​សង្ស័យ​ពាក់​ព័ន្ធ​​ក្នុង​បទ​ល្មើស​ទទួល​ផល​ចោរ​កម្ម​នេះ​ នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​បាន​សុំ​ការ​សម្រប​សម្រួល​​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូងខេត្ត​ ចុះ​ត្រួត​ពិនិត្យ​ហាង​បញ្ចាំ​​ចំនួន​៥​កន្លែង​ក្នុង​ក្រុង​បាវិត​មាន ៖

១-​ទីតាំង​បញ្ចាំ​យីហោ​ ហេងហេង​៧៩​ ស្ថិត​នៅ​ភូមិ​បាវិត​កណ្តាល​ ដក​ហូត​ម៉ូតូ​១០​គ្រឿង​ គ្មាន​ឯកសារគ្រប់​គ្រាន់​ ទីតាំង​នេះ​មាន​អាជ្ញា​ប័ណ្ណ​ ។​
២-ទីតាំង​បញ្ចាំ​យីហោ TTP1 ភូមិ​បាវិត​កណ្តាល​ ដក​ហូត​បាន​ម៉ូតូ​២០​គ្រឿង​ គ្មាន​ឯក សារគ្រប់​គ្រាន់​ ទីតាំង​​នេះ​មាន​អាជ្ញា​ប័ណ្ណ​ ។​
៣-ទីតាំង​បញ្ចាំ​យីហោ​ សាវ​ប៊ួយ​ នៅ​បាវិត​កណ្តាល ដក​ហូតបាន​ម៉ូតូ​៣២​គ្រឿង​ គ្មាន​ឯក​សារគ្រប់​គ្រាន់​ ទីតាំង​​នេះ​មាន​អាជ្ញា​ប័ណ្ណ​ ។​
៤-ទីតាំង​បញ្ចាំ​​យីហោ​ ថាវ​ថៃ​ ដក​ហូត​បាន​ម៉ូតូ​៦៧​គ្រឿង​ រថយន្ត​២​គ្រឿង​ ម៉ាក​តូយ៉ូតា​សើុប​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-9158 និង​ម៉ាក​ហ្វត​រេន​ជ័រ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D-2288 ។​ ទីតាំង​នេះ​ពុំ​មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវ​កម្ម​ទេ គឺ​បើក​ហាង​រក​ស៊ី​ឆៅ​តែ​ម្តង​ ។​
៥-ទីតាំង​បញ្ចាំ​ឈ្មោះ​ អ៊ុក​ នៅ​សារិន​ ស្ថិត​នៅ​ភូមិ​តាបិប សង្កាត់​បាវិត ដក​ហូត​បានម៉ូតូ​៣​គ្រឿង​ គ្មាន​ឯកសារគ្រប់​គ្រាន់​ ​និង​គ្មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវ​កម្មទេ បើក​ហាង​រកស៊ី​ឆៅ​ដែរ ។​​

ចំពោះ​ម៉ូតូ​ចំនួន​១៣២​គ្រឿង​នេះ​ ម៉ូតូ​​ប្រជា​ពល​រដ្ឋ​ខ្មែរ​មានតែ​៤គ្រឿង​បុ៉ណ្ណោះ​ ចំណែក​១២៨​គ្រឿង​ទៀត​សុទ្ធ​សឹង​ជា​ម៉ូតូដែល​មាន​ស្លាក​លេខ​វៀត​ណាម​យក​មក​បញ្ចាំ ។​ បច្ចុប្បន្ន​ម៉ូតូ និង​រថយន្ត​​ត្រូវ​បញ្ជូន​មក​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​​ និង​ម្ចាស់​ទីតាំង​បញ្ចាំ​ទាំង​៥​កន្លែង​ បាន​កោះ​ហៅ​មក​សាក​សួរ​នៅ​ស្នង​ការ​​ដ្ឋាន​នគរបាលខេត្ត​ ​​និង​សូម​អំពាវ​នាវ​ដល់​ម្ចាស់​រថយន្ត​ និងប្រជា​ពល​រដ្ឋ​ដែល​បាត់​​ម៉ូតូ​​ ឬ​យក​មក​បញ្ចាំ​ សូម​មក​ទាក់​ទង​​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ដើម្បី​ដោះ​ស្រាយ​ ។​ មន្ត្រី​សមត្ថ​កិច្ច​បញ្ជាក់​ថា​ កន្លង​មក​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​បញ្ចាំ​ចំនួន​៧​ខេត្តក្រុង​​រួច​មក​ហើយ​ គឺ​រាជ​ធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ កំពត សៀម​រាប​ បាត់​ដំបង បន្ទាយ​មាន​ជ័យ​ និង​​ស្វាយ​រៀង​ និង​បន្ត​ឆែក​ឆេរ​នៅ​ទូទាំង​ប្រទេស​ ៕​