ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ជ្រើស​តាំង​ប្រធានា​ធិបតី​ថ្មី​អុីរ៉ាក់​

9 ឆ្នាំ មុន

លោក​ហ្វូអាដ​ម៉ាស៊ូម​ កាល​ពីថ្ងៃ​ទី​២៤​ កក្កដា ត្រូវ​បាន​សភា​អុីរ៉ាក់​ជ្រើស​តាំង​ជា​ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​​ដែល​កំណត់​ពី​ដំណាក់​កាល​សំខាន់​មួយ​សម្រាប់​ការ​បង្កើត​រដ្ឋាភិ​បាល​ថ្មី ។​លោក​ម៉ូហាម៉េដ​ ហ្វូ​អាដ​ម៉ាស៊ូម​ ហៅ​ខ្លី​ថា​ ហ្វូ​អាដ​ម៉ាស៊ូម​​ ទទួល​ការ​ជ្រើស​តាំង​ក្នុង​សភា​ដោយ​២១១​សំឡេង​ គាំទ្រ​ក្នុង​ចំណោម​សមា​ជិក​សភា​ទាំង​២៦៩​រូប​មានវត្ត​មាន​ពេល​បោះ​ឆ្នោត ខណៈ​សភា​អុីរ៉ាក់​មាន​

លោក​ហ្វូអាដ​ម៉ាស៊ូម​ កាល​ពីថ្ងៃ​ទី​២៤​ កក្កដា ត្រូវ​បាន​សភា​អុីរ៉ាក់​ជ្រើស​តាំង​ជា​ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​​ដែល​កំណត់​ពី​ដំណាក់​កាល​សំខាន់​មួយ​សម្រាប់​ការ​បង្កើត​រដ្ឋាភិ​បាល​ថ្មី ។​លោក​ម៉ូហាម៉េដ​ ហ្វូ​អាដ​ម៉ាស៊ូម​ ហៅ​ខ្លី​ថា​ ហ្វូ​អាដ​ម៉ាស៊ូម​​ ទទួល​ការ​ជ្រើស​តាំង​ក្នុង​សភា​ដោយ​២១១​សំឡេង​ គាំទ្រ​ក្នុង​ចំណោម​សមា​ជិក​សភា​ទាំង​២៦៩​រូប​មានវត្ត​មាន​ពេល​បោះ​ឆ្នោត ខណៈ​សភា​អុីរ៉ាក់​មាន​សមា​​ជិក​សរុប​៣២៨​រូប ។​

ប្រធាន​សភា​ទើប​ជ្រើស​តាំង​បាន​ លោក​សាលីម​អាល់​ហ្សូ​ប៊ូរី​ ក្រោយ​ប្រកាស​លទ​្ធ​ផល​​នៃ​ការ​បោះ​ឆ្នោត​​គូស​បញ្ជាក់​ថា​ យើង​សូម​ប្រកាស​លោក​ហ្វូ​អាដ​ម៉ាស៊ូម​ ជា​ប្រធានា​ធិបតី​នៃ​សាធា​រណរដ្ឋ​អុីរ៉ាក់ ។​ការ​បោះ​ឆ្នោត​នាថ្ងៃ​ទី​២៤ កក្កថា ជា​ការ​បោះ​​ឆ្នោត​ជុំ​ទី២ ដោយ​លោក​ម៉ា​ស៊ូម​​ មាន​សំឡេង​នាំ​មុខ​ពេល​បោះ​ឆ្នោត​ជុំ​ទី១​ ដែល​មាន​បេក្ខ​ជន​ដល់​ទៅ​១០០​រូប ដោយ​ទទួល​បាន​១៧៥​សំឡេង​ តែពុំ​បាន​​ដល់​សំឡេង​២​ភាគ​៣​​ ដែល​ត្រូវការ​ដើម្បី​អាច​ជាប់​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​នោះ​ ។​

យោង​តាម​រដ្ឋ​ធម្មនុញ្ញ​អុីរ៉ាក់​សភា​ជាអ្នក​ជ្រើស​តាំង​ប្រធានា​ធិបតី​ ហើយ​បេក្ខ​ជន​អាច​ជាប់​ឆ្នោត​ទាល់​តែ​ទទួលបាន​សំឡេង​គាំទ្រ​២​​ភាគ​៣ ។ រដ្ឋ​ធម្មនុញ្ញ​នោះ​​ចែង​ទៀត​ថា បើ​បេក្ខ​ជន​ណា​មួយ​ពុំ​ទទួលបាន​សំឡេង​គ្រប់​២​ភាគ​៣​ទេ​នោះ​ ការបោះ​ឆ្នោត​ជុំ​ទី​២ ត្រូវ​ធ្វើ​រវាង​បេក្ខ​ជន​២​រូប​ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​ ៕​