ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ប្រកាស​សុំ​លា​លែង​

9 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​​ក្រែន​ លោក​អាសឺនី អុី​យ៉ាត​សឺនី​អ៊ុក​ កាលពីថ្ងៃ​ទី​២៤ កក្កដា បាន​ប្រកាស​សុំ​លា​លែង​ចេញ​ពីតំណែង​ដោយ​សារ​ការ​គ្មាន​ប្រសិទ្ធ​ភាព​របស់​សភា​ ក្រោយ​ការ​ដក​ខ្លួន​របស់​គណបក្ស​នយោបាយ​២​ចេញ​ពី​ក្រុម​ចម្រុះ​កាន់​អំណាច​នៅ​អ៊ុយ​ក្រែនមក​ ។​
នៅ​មុខសភា​ លោក​អុី​យ៉ាត​សឺនីអ៊ុក​ ថ្លែង​ថា​ ខ្ញុំ​សូម​ប្រកាសពី​ការ​លា​លែង​របស់​ខ្ញុំ​ ដោយសារ​ការ​ផ្ទុះ​បែក​ក្រុម​ចម្រុះ​ក្នុង​សភាដែល​

នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​​ក្រែន​ លោក​អាសឺនី អុី​យ៉ាត​សឺនី​អ៊ុក​ កាលពីថ្ងៃ​ទី​២៤ កក្កដា បាន​ប្រកាស​សុំ​លា​លែង​ចេញ​ពីតំណែង​ដោយ​សារ​ការ​គ្មាន​ប្រសិទ្ធ​ភាព​របស់​សភា​ ក្រោយ​ការ​ដក​ខ្លួន​របស់​គណបក្ស​នយោបាយ​២​ចេញ​ពី​ក្រុម​ចម្រុះ​កាន់​អំណាច​នៅ​អ៊ុយ​ក្រែនមក​ ។​
នៅ​មុខសភា​ លោក​អុី​យ៉ាត​សឺនីអ៊ុក​ ថ្លែង​ថា​ ខ្ញុំ​សូម​ប្រកាសពី​ការ​លា​លែង​របស់​ខ្ញុំ​ ដោយសារ​ការ​ផ្ទុះ​បែក​ក្រុម​ចម្រុះ​ក្នុង​សភាដែល​រាំងខ​្ទប់​បណ្តា​ការ​ផ្តួច​ផ្តើម​គំនិត​របស់​រដ្ឋាភិបាល ។​ លោក​បន្ត​ថា​ ការ​ផ្ទុះ​បែក​ក្រុម​ចម្រុះ​កាន់​អំណាច​​នេះ​មក​ពី​អសមត្ថភាព​របស់​សភា​ក្នុង​ការ​ធ្វើ​ការ​ឱ្យ​បាន​ល្អ និង​ក្នុង​​ការ​អនុម័ត​ច្បាប់​ចាំបាច់​នានា​ចំពោះ​កិច្ច​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​សេដ្ឋ​កិច្ច ។​

មុន​នេះ​គណបក្ស​នយោ​បាយ​​២​នៃ​ក្រុម​ចម្រុះ គឺ​គណបក្ស​សម្ព័ន្ធភាព​ប្រជា​ធិប​តេយ្យ​អ៊ុយ​ក្រែន​​ដើម្បី​ការ​កែ​ទម្រង់​ OUDAR និង​គណ​បក្ស​ស្នេហា​ជាតិ​ សេរីភាព​ (SVOBODA) បាន​ប្រកាសពី​ការ​ដើរ​ចេញ​ពី​ក្រុម​ចម្រុះ​កាន់​អំណាច។​ក្រោយ​​ការ​ដក​ខ្លួន​ថយ​របស់​គណ​បក្ស​ទាំង​ពីរ​នេះ សភាពុំ​អាច​អនុម័ត​គម្រោងច្បាប់​នានា​ដែល​រដ្ឋាភិ​បាល​ស្នើ​ឡើង​​ទាក់​ទិន​ដល់​ការ​ធ្វើ​វិសោធន​កម្ម​ថវិកា​រដ្ឋ​ អនាគត​នយោ​បាយ​ថាម​ពល​របស់​ប្រទេស និង​ការ​បង្កើន​ថវិកា​យោធា ។​ក្រុម​ចម្រុះ​កាន់​អំណាច​នៅ​អ៊ុយ​ក្រែន​ គឺ​ក្រុម​ជ្រើស​រើស​អឺរុ៉ប​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សភា​កាលពី​ដំណាច់​ខែ​កុម្ភៈ​ ក្រោយ​ការ​ដក​តំណែង​ពី​អតីតប្រធានា​ធិបតី​លោក​វិកទ័រ​ អុីយ៉ា​នូកូវីត​ និង​​រដ្ឋាភិបាល​​មុន ៕​