ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សេដ្ឋី​មិុកស៊ិក​អំពា​វ​នាវ​ឱ្យ​ធ្វើ​ការ​1​សប្ដាហ៍​3ថ្ងៃ​ ដើម្បី​ជីវិត​​មានសុភមង្គល​ និង​សុខ​ភាព​ល្អ​

9 ឆ្នាំ មុន

លោក​កាឡូស​ ស្លុីម​ មហាសេដ្ឋី​ជន​ជាតិ​មិុក​ស៊ិក​ និង​ជាប់ឈ្មោះ​ជា​បុគ្គលមាន​ស្ដុកស្ដម្ភ​បំផុត​នៅ​លើ​ពិភព​លោក បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​​ ២០១៤​​ ថា​ ពិភព​លោក​គួរ​តែ​កំណត់​«ថ្ងៃធ្វើការ​»​ ត្រឹម​៣​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ ព្រោះ​ជីវិត​របស់មនុស្ស​មាន​តម្លៃ​ខ្ពស់​ មិន​គួរ​យកអស់​កម្លាំង​កាយចិត្ដ​តែ​លើ​ការ​ងារ​រហូត​បណ្ដោយ​ឱ្យការ​ងារ​«ឆក់យក​ជីវិត​»​ ទេ​ ។​

លោក​កាឡូស​ ស្លុីម​ មហាសេដ្ឋី​ជន​ជាតិ​មិុក​ស៊ិក​ និង​ជាប់ឈ្មោះ​ជា​បុគ្គលមាន​ស្ដុកស្ដម្ភ​បំផុត​នៅ​លើ​ពិភព​លោក បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​​ ២០១៤​​ ថា​ ពិភព​លោក​គួរ​តែ​កំណត់​«ថ្ងៃធ្វើការ​»​ ត្រឹម​៣​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ ព្រោះ​ជីវិត​របស់មនុស្ស​មាន​តម្លៃ​ខ្ពស់​ មិន​គួរ​យកអស់​កម្លាំង​កាយចិត្ដ​តែ​លើ​ការ​ងារ​រហូត​បណ្ដោយ​ឱ្យការ​ងារ​«ឆក់យក​ជីវិត​»​ ទេ​ ។​

លោក​កាឡូស​ ស្លុីម​ មហាសេដ្ឋី​មិុកស៊ិក​ អាយុ​៧៤​ឆ្នាំ​ បាន​អំពាវ​នាវ​ចំពោះ​គ្រប់ប្រទេស​នៅ​លើពិភព​លោក​​ គួរ​​តែ​កំណត់​«ថ្ងៃ​បម្រើ​ការ​ងារ​»​ ច្រើន​បំផុត​ត្រឹម​តែ​ «៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍​»​ ។​ សព្វ​​ថ្ងៃ​​មនុស្ស​យើង​គិត​តែ​ពុះ​ពារ​លើ​ការ​ងារ​ចិញ្ចឹម​ជីវិត​ រហូតភ្លេច​បង្កើត​«សេចក្ដី​សុខ​»​ ដល់​ខ្លួន​ និង​ក្រុមគ្រួសារ​ ។

មហាសេដ្ឋី​ផ្នែក​ទូរគមនាគមន៍​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​៨០.៤០០​លាន​ដុល្លារ​ រូប​នេះ​បញ្ជាក់​ថា​ មនុស្ស​យើង​គួរ​ជ្រើស​យក​ថ្ងៃ​ឈប់សម្រាក​ឱ្យ​បាន​ច្រើន​ដល់​ទៅ​៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដើម្បី​ផ្ដល់ឱកាស​ដល់​ខ្លួនបាន​សម្រាក​លម្ហែកាយ​ និង​មាន​ពេលវេលា​ទៅ​លើ​កិច្ច​ការ​ផ្សេង​ដែល​ខ្លួន​ចាប់អារម្មណ៍​ រួម​ទាំង​មាន​ពេល​វេលា​ជា​មួយ​ក្រុម​គ្រួសារ​កាន់​តែ​ច្រើន​ ។​ លោក​ស្លុីម​ បាន​ថ្លែង​ថា​​«ខ្ញុំគិត​ថា​ ការ​ធ្វើ​ការ​ត្រឹម​តែ​៣​ថ្ងៃ​ និង​ឈប់សម្រាក​៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ គឺ​ជា​ហេតុ​ផល​ដ៏មាន​សារសំខាន់​ ព្រោះ​​ជាការ​ផ្ដល់​ឱកាស​ដល់​មនុស្ស​បាន​ធូរស្រាល​ក្នុង​ចិត្ដ​កាន់​តែ​ច្រើន​ ជំនួស​ការ​បណ្ដោយ​ឱ្យ​ការ​ងារ​ឆក់​យក​ជីវិត​ ឬ​ព្រាត់​ប្រាស់​គ្រប់យ៉ាង​ពីជីវិត​របស់​យើង​ ។​ លើស​ពី​នេះ​ ខ្ញុំ​ក៏មានជំនឿ​ចិត្ដ​ថា​ វិធី​សាស្រ្ដ​នេះ​នឹង​ផ្ដល់​ផល​ល្អ​ដល់សុខ​ភាព​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​យើង​កាន់​តែ​ប្រសើរ។​​

លោក​ស្លុីម​ បញ្ជាក់​ថា​ បច្ចុប្បន្ន​លោក​ចាប់​ផ្ដើម​ឱ្យបុគ្គលិក​បម្រើ​ការ​ងារ​ក្នុង​ក្រុមហ៊ុន​ TELMEX របស់​លោក​ធ្វើការ​ត្រឹម​តែ​៣​ថ្ងៃ​ប៉ុណ្ណោះក្នុងមួយសប្ដាហ៍​ តែ​មិន​មាន​ការ​ប៉ះ​ពាល់​ណា​មួយលើចំណូល​របស់ក្រុមហ៊ុន​ដែល​បម្រើ​ផ្នែក​ទូរស័ព្ទ​ដ៏ធំលាត​សន្ធឹង​នៅ​លើ​ទីផ្សារ​​ប្រហែល​៨០​%​នៅ​មិុកស៊ិក​ទេ​ ។

លោកកាឡូស​ ស្លុីម​ ជា​មហាសេដ្ឋី​លេខ​១​នៅ​មិុុកស៊ិក​ បញ្ជាក់​ថា​ «ម្ចាស់​ក្រុមហ៊ុន​ និង​ប្រធាន​អង្គការ​ទាំង​ឡាយ​មិនគួរ​គិតតែ​ប្រយោជន៍​ពីការ​ប្រកប​របរ​រហូត​ភ្លេច​យក​ចិត្ដ​ទុក​ដាក់​លើសុខភាព​ និងសេចក្ដី​សុខ​របស់​បុគ្គលិកទេ​ ។​ ខ្ញុំ​មាន​ជំនឿចិត្ដ​ថា​ ការ​កាត់បន្ថយ​បន្ទុក​ការ​ងារ​របស់បុគ្គលិក​អាច​នាំ​មក​នូវ​ផល​កម្រៃ​ដល់​ក្រុមហ៊ុន​របស់ខ្លួន​ ទោះ​បីជា​កម្រៃ​នេះ​មិន​មែន​ជា​ទឹកប្រាក់​ក៏​ដោយ​»​ ៕​