ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ផ្លាស់ប្ដូរផ្លិតទឹក​របស់រថយន្ត​ឱ្យបានត្រឹម​ត្រូវ

9 ឆ្នាំ មុន

ដំណើរនៃការផ្លាស់​ប្ដូរផ្លិតទឹករបស់រថយន្ត​គឺជារឿងសាមញ្ញ ដូច្នេះ​លោកអ្នកនឹងមិនមាន​កង្វល់ពីការ​យល់ដឹងឱ្យបាន​ច្រើននៅក្នុង​ការ​ផ្លាស់ប្ដូរឡើយ ។ វាគឺជាអនុ​សាសន៍ល្អមួយ​នៅក្នុងការផ្លាស់ប្ដូរផ្លិត​ទឹកយ៉ាងហោចម្ដងក្នុងមួយ​ឆ្នាំ ពិសេសនៅក្នុងរដូវ​ធ្លាក់​ភ្លៀង​តែម្ដង ។

ដំណើរនៃការផ្លាស់​ប្ដូរផ្លិតទឹករបស់រថយន្ត​គឺជារឿងសាមញ្ញ ដូច្នេះ​លោកអ្នកនឹងមិនមាន​កង្វល់ពីការ​យល់ដឹងឱ្យបាន​ច្រើននៅក្នុង​ការ​ផ្លាស់ប្ដូរឡើយ ។ វាគឺជាអនុ​សាសន៍ល្អមួយ​នៅក្នុងការផ្លាស់ប្ដូរផ្លិត​ទឹកយ៉ាងហោចម្ដងក្នុងមួយ​ឆ្នាំ ពិសេសនៅក្នុងរដូវ​ធ្លាក់​ភ្លៀង​តែម្ដង ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំពីមួយដំណាក់កាល​ទៅមួយដំណាក់កាលដែល​ផ្ដល់ឱ្យលោកអ្នកនូវព័ត៌​មានដែលចាំបាច់​ក្នុងការដំឡើង​ផ្លិតទឹកថ្មីរបស់​រថយន្តលោកអ្នក ។

១- អ្វីដែលគួរទិញ :
មុន​ពេលលោកអ្នកធ្វើដំណើរទៅទិញផ្លិត​ទឹកថ្មីមកធ្វើការផ្លាស់ប្ដូរត្រូវច្បាស់​ថា លោកអ្នកស្គាល់ប្រភេទរង្វាស់​ខ្នាតដែលអាចត្រូវ​ជាមួយ​នឹងរថ​យន្ត។

ការពិនិត្យមើលដោយយកចិត្ត​ទុកដាក់នៅក្នុងហាងលក់​គ្រឿងបន្លាស់គឺទំនងជាអាច​នឹងជួយដល់លោកអ្នក​បានប្រសិន​បើលោក​អ្នកប្រាប់ពី​ម៉ូដែល និងស៊េរីឆ្នាំផលិតផល​របស់រថយន្តបាន​ច្បាស់លាស់នោះ ។

២- ប្រមូលសម្ភារឬគ្រឿងបន្លាស់ផ្សេងៗដាក់ជិតខ្លួន :
ចំពោះ​ការដោះដូរផ្លិតទឹករបស់រថយន្ត​គឺមានតែឧបករណ៍មួយប៉ុណ្ណោះ​ដែលនឹងចាំបាច់នៅក្នុងដំណើរការនៃ​ការផ្លាស់ប្ដូរជាក់​ស្ដែង​គឺតួណា​វីស ប៉ុន្តែជាមួយគ្នានោះដែរ លោកអ្នកគួរតែមានជំនាញខ្លះៗ​នៅក្នុងការអនុវត្តលើការ​ដំឡើងផ្លិតទឹកថ្មីនោះ ។ ម្យ៉ាងទៀត​ត្រូវ​ច្បាស់ថា លោកអ្នកបាន​ទិញផ្លិតទឹកថ្មីដែលមិនមែន​ជារបស់ដែលគេគ្រាន់តែ​ស៊កបញ្ចូលសាច់កៅស៊ូនោះ​ឡើយ ។

៣-រៀបចំដំឡើងផ្លិតទឹកឱ្យបានត្រឹមត្រូវ :
ត្រង់​ចំណុចនេះ វាមានការលំបាកបន្តិចនៅក្នុងការអនុវត្ត​ចំពោះរថយន្តមួយចំនួនថា តើវាមានកម្រិតបត់ចុះ​ឡើងរបៀបណា ។ ប្រសិនបើលោក​អ្នកជួបបញ្ហាបែបនេះចូរបញ្ឆេះរថយន្តបើកកុងតាក់​សកម្មភាពរបស់វាមើលថា​តើវាដំណើរការយ៉ាង​ម៉េចរួចទើបអនុវត្ត​តាមជា​ការស្រេច ។ ចូរពន្លត់រថយន្តនៅពេលណា​ផ្លិតទឹកនៅតែមានចលនាមិនឈប់ ។

៤- ការដោះផ្លិតទឹកចាស់ចេញ :
ទាញដង​ផ្លិតទឹកឡើងឬចេញពីកញ្ចក់​រថយន្តថ្នមៗងាយស្រួលលោក​អ្នកនៅក្នុងដំណើរការ​បំពាក់ផ្លិតទឹកថ្មី ។

៥- ការដំឡើងផ្លិតទឹកថ្មី :
ស៊ក​បញ្ចូលឧបករណ៍កៀប​ភ្ជាប់ផ្លិតទឹកថ្មីនៅក្នុងទីតាំងចាស់ហើយ​ព្យាយាមរកមើល​ទិសដៅដែលលោកអ្នកអាច​ទើបតែ​ដោះ​វា​ចេញថា តើវាបែរទៅរក​ទិសខាងណា ។ បន្ទាប់មក​រំកិលវាទៅរកទីតាំង​នោះរហូតដល់ឮសំឡេង​ក្រិកៗ ។ ទើបទាញ​ដងផ្លិតទឹក​បន្តិច​សាកល្បងមើល ដើម្បីឱ្យច្បាស់ថាវាត្រូវបានចាក់សោរួច​រាល់ហើយគឺមិនមានចលនា​រវៃទៀតឡើយ ។

គួរបញ្ជាក់ថា ការខូចខាតផ្លិតទឹកអាចបង្កជាបញ្ហា​ជាមួយនឹងការសម្អាត​កញ្ចក់ការពារខ្យល់របស់​រថយន្តនៅពេល​ជួបព្រឹត្តិ​ការណ៍​ធ្លាក់ភ្លៀង ខណៈពេលកំពុងបើកបរ ។ ដូចនេះការផ្លាស់ប្ដូរវាចេញ​គឺគេច្រើនអនុវត្តធ្វើឡើងជារៀង​រាល់ឆ្នាំដើម្បីកាត់​បន្ថយហា​និ​ភ័យ​លើ​គ្រោះថ្នាក់ចរាចរណ៍ ៕