ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយោជន៍​ក្លិន​ផោម​​អាច​ជួយ​ការពារ​ជម្ងឺ​មហារីក​

9 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​នៅ​មហា​វិទ្យា​ល័យ​ Exeter ចក្រភព​អង់​គ្លេស​ឱ្យ​ដឹង​ពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ថា ​ «​ផោម» អាច​ការពារ​ជំងឺ​មហារីក​​ ផ្សេងៗ​បាន។លោក​សាស្ត្រាចារ្យ ម៉ាក វូដ បាន​បង្ហាញ​លទ្ធ​​ផល​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្លួន​ថា ឧស្ម័ន​អ៊ីដ្រូហ្សែន​ សាល់​ហ្វាយ (Hydrogen Sulfide) ឬ «ផោម» ដែល​កើត​ចេញ​ពី​ការ​រំលាយ​អាហារ​របស់​បាក់​តេរី​ និង​មាន​ក្លិន​ស្អុយ​ជា​វត្ថុ​ដែល​ផលិត​​ឡើង​ពី​

អ្នក​វិទ្យាសាស្ត្រ​នៅ​មហា​វិទ្យា​ល័យ​ Exeter ចក្រភព​អង់​គ្លេស​ឱ្យ​ដឹង​ពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ថា ​ «​ផោម» អាច​ការពារ​ជំងឺ​មហារីក​​ ផ្សេងៗ​បាន។លោក​សាស្ត្រាចារ្យ ម៉ាក វូដ បាន​បង្ហាញ​លទ្ធ​​ផល​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្លួន​ថា ឧស្ម័ន​អ៊ីដ្រូហ្សែន​ សាល់​ហ្វាយ (Hydrogen Sulfide)  ឬ «ផោម» ដែល​កើត​ចេញ​ពី​ការ​រំលាយ​អាហារ​របស់​បាក់​តេរី​ និង​មាន​ក្លិន​ស្អុយ​ជា​វត្ថុ​ដែល​ផលិត​​ឡើង​ពី​ធម្ម​ជាតិ​ក្នុង​ខ្លួន​របស់​មនុស្ស​ អាច​ជា​កូន​សោសំខាន់​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ ។

ទោះ​បី​ជា​ការ​ស្រូប​យក​ឧស្ម័ន​ស្អុយ​នេះ​ក្នុង​បរិមាណ​ច្រើន​អាច​បង្ក​ជាតិ​ពុល​ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​បែរ​ជា​មាន​ជំនឿ​ចិត្ត​ថា ក្លិន​ផោម​ដែល​ភាយ​ចូល​ច្រមុះ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​កើត​មហារីក​ ជំងឺ​សរសៃ​ឈាម​ស្ពៀត​ក្នុង​ខួរ​ក្បាល ជំងឺ​បេះ​ដូង និង​ជំងឺ​សន្លាក់​ដៃ​ជើង ជា​ដើម ។

លទ្ធ​ផល​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ឯក​សារ​វេជ្ជសាស្ត្រ Medicinal Chemistry Communications ។ ប្រសិន​បើ​ផោម​មាន​ប្រសិទ្ធ​ភាព​ការពារ​ជំងឺ​បាន​​មែន​ គួរ​តែ​អរគុណ​ដល់​អ្នក​ផោម​ញឹក​នៅ​កន្លែង​ធ្វើ​ការ​ ឬ​នៅ​តាម​ជណ្តើរ​យន្ត​ជា​ដើម ៕