ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ចំណេញប្រាក់​​ទ្វេ​មួយជាពីរ​ក្នុងត្រី​មាស​ទី​​2

9 ឆ្នាំ មុន

សាន់​ហ្វ្រាន់​សីុស្កូ ៖ តាម​របាយការណ៍​​ដែល​បានចេញ​ផ្សាយ​​ដោយក្រុម​ហ៊ុន​​​Facebook ​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឱ្យដឹ​ង​ថា ប្រាក់​ចំណេញ​​ប្រចាំ​ត្រីមាស​ទី​​២​ ឆ្នាំ​​​២០១៤ ​របស់​​ខ្លួន​កើន​ឡើង​​ទ្វេ​ដង ​ក្នុងនោះ​គឺ​ទទួលបាន​កំណើន​​ដ៏ធំ​ធេង​​នៅ​ក្នុង​ចំណូល​​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​និង​កើន​ឡើង​នៃបរិមាណ​​អ្នកប្រើ​ប្រាស់ ។​

សាន់​ហ្វ្រាន់​សីុស្កូ ៖ តាម​របាយការណ៍​​ដែល​បានចេញ​ផ្សាយ​​ដោយក្រុម​ហ៊ុន​​​Facebook ​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឱ្យដឹ​ង​ថា ប្រាក់​ចំណេញ​​ប្រចាំ​ត្រីមាស​ទី​​២​ ឆ្នាំ​​​២០១៤ ​របស់​​ខ្លួន​កើន​ឡើង​​ទ្វេ​ដង ​ក្នុងនោះ​គឺ​ទទួលបាន​កំណើន​​ដ៏ធំ​ធេង​​នៅ​ក្នុង​ចំណូល​​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​និង​កើន​ឡើង​នៃបរិមាណ​​អ្នកប្រើ​ប្រាស់ ។​

បណ្ដាញ​​ព័ត៌មាន​​​សង្គម​ធំបំផុត​​លើ​ពិភពលោក​​មួយនេះបាន​បង្ហើប​​ឱ្យ​ដឹង​ថា ​ប្រាក់​ចំណេញ​​​សុទ្ធ​របស់​ខ្លួន​បានលោត​​ផ្លោះ​រហូត​ដល់​ទៅ​​​​៧៩១លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​អំឡុង​​ពេល​​៣ខែ​គិត​ត្រឹម​ដំណាច់​ខែមិថុនា​ កន្លងមក​នេះ​​គឺកើន​ឡើង​​១៣៨%​ពីបរិមាណ​​ដែល​រកបាន​​៣៣៣លាន​ដុល្លារ​ កាល​ពី​អំឡុង​ពេល​ដូច​គ្នា​​ឆ្នាំ​​​​២០១៣ ​ ។

នៅ​គ្រា​នោះ​ដែរ​ចំណូល​​របស់​ក្រុម​ហ៊ុន​​ឡើង​ស្រឺត​ៗ​​​ដល់​ទៅ​​២,​៩១ពាន់​លានដុល្លារ​ ​ហើយ​ប្រមាណ​​ជា​​៦២%​ នៃថវិកា​​នោះ​គឺ​ទទួល​បាន​​ពី​​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​បម្រើ​ឱ្យ​ការ​ប្រើ​ប្រាស់​លើ​គ្រឿង​​ទូរស័ព្ទ​​ដូច​ជា ទូរស័ព្ទ​ស្មាតហ្វូន​​ឬ​កុំ​ព្យូទ័រ​​Tablet ​ជា​ដើម  ។ ចំណែក​​​​ចំណូល​​ផ្សាយ​ពាណិជ្ជ​កម្ម​​​សរុប​បាន​​កើន​​ឡើង​​៦៧%​ បរិមាណ​​២,៦៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​​ទៅ ។ រី​ឯបិរមាណ​​អ្នក​ដែល​ទៅទស្សនា​​បណ្ដាញ​​សង្គម​​មួយនេះ​តាម​ប្រព័ន្ធ​អីុនធើរណេត​​លោតម្ដង​ៗ​​យ៉ាង​ហោច​ណាស់​​កើន​ឡើង​១,៣២​ពាន់​លាន​​នាក់​កើន​ឡើង​​១៤%ពីអំឡុង​​ពេល​ដូច​គ្នា​​កាល​ពីឆ្នាំ​២០១៣ ។ បរិមា​ណ​​នៃ​អ្នក​ប្រើ​ប្រាស់​សកម្មភាព​លើ​ទូរស័ព្ទ​​ដៃ​កើន​​​​​១,០៧ពាន់​លាន​នាក់។

តាមការ​ព្យាករ​​របស់​ក្រុម​ហ៊​​​ុន​​​អ្នក​តាម​ដាន​ទី​ផ្សារ​eMarketer​ បាន​ឱ្យដឹង​ថា​ ទីផ្សារ​​ផ្សាយ​ពាណិជ្ជកម្ម​​លើទូរស័ព្ទ​​ចល័ត​​នៅ​ទូទាំង​ពិភព​លោក​​គួរ​តែបង្កើន​​ជិត​​​៨៥​%​​នៅ​ឆ្នាំ​​​​២០១៤ នេះ​ឬ​​ស្មើ​​​នឹង​តម្លៃ​ទឹកប្រាក់​​​៣២,៧១​ពាន់​លាន​ដុល្លារ ។ ដោយ​ឡែក​​ក្រុមហ៊ុន​​Facebook​ទំនង​​ជា​​បន្ថយ​​ការ​ចំណាយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​​លើ​គ្រឿង​ទូរស័ព្ទ​​​សម្រាប់​ឆ្នាំ​នេះ​​​​២២,៣%​ជា​មួយនឹង​ភាគ​ហ៊ុន​​របស់​Google ​ដែល​គេ​រំពឹង​​ថា​នៅ​តែមាន​អត្រា​​​៥០%​​ដដែល ៕​