ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្រុង​ការ៉ា​ជី​បា៉គីស្ថាន​ស្លា.ប់​​​7នាក់​

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​ក្នុង​ស្រុក​​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៧​នាក់​​ ក្នុង​​នោះ​​មាន​មេធាវី​​​ម្នាក់ និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​​ស្លា.ប់​ ហើយ​មនុស្ស​ច្រើន​​នាក់​ទៀត​ ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ដោយ​សារ​ការ​បា.ញ់​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទាំង​ឡាយ​នៅ​ទី​ក្រុង​កំពង់​ផែ​ការ៉ា​ជី ភាគ​ខាង​ត្បូង​ប៉ាគីស្ថាន ។

​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៧​នាក់​​ ក្នុង​​នោះ​​មាន​មេធាវី​​​ម្នាក់ និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​​ស្លាប់​ ហើយ​មនុស្ស​ច្រើន​​នាក់​ទៀត​ ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ដោយ​សារ​ការ​បាញ់​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទាំង​ឡាយ​នៅ​ទី​ក្រុង​កំពង់​ផែ​ការ៉ា​ជី ភាគ​ខាង​ត្បូង​ប៉ាគីស្ថាន ។

ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ប៉ាគី​ស្ថាន​ Ary News រាយ​ការណ៍​ថា​ ពួក​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ​បាន​បាញ់​​ប្រហារ​លើ​រថយន្ត​ប៉ូលិស​១​គ្រឿង​​ ដោយ​សម្លាប់​មេ​​ប៉ូលិស​ម្នាក់ ហើយ​ប៉ូលិស​​៥​នាក់​ទៀត​ត្រូវ​របួស​ ។ ចំណែក​បុរស​ម្នាក់​ស្លាប់​​ ដោយ​សារ​ការ​បាញ់​ប្រហារ​មួយ​ រួច​សាក​សព​បុរស​វ័យ​ក្មេង​ម្នាក់​ ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​របស់​គេ​ឯ​សង្កាត់​លីយ៉ាកាតា​បាដ ។ ចំណែក​​មេធាវី​​ម្នាក់​ ស្លាប់​ពេល​ពួក​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្ត​សញ្ញាណ​ បាញ់ប្រហារ​លើ​រថយន្ត​១​គ្រឿង​នៅ​តំបន់​​ហ្គុល​សាន​ អុី​ អុីន​បាល់ ក្រុង​ការ៉ាជី​ ។ រីឯ​បុរស​ម្នាក់​ស្លាប់​នៅ​អូរ៉ាន់​ហ្ស៊ី​ ហើយ​នារី​ម្នាក់​ត្រូវ​គេ​ធ្វើ​ឃាត​​នៅ​​ប៊ី​ឡាល់​ កូឡូនី ។

​កង​កម្លាំង​ប៉ូលិស​​បាន​ចាប់​ខ្លួន​​មនុស្ស​១២​នាក់​​ ក្នុង​ប្រតិ​បត្តិ​​ការ​តាម​រុក​រក​ពួក​ខ្មាន់​​កាំភ្លើង ។ មុន​​នេះ ប្រមុខ​ប៉ូលិស​​ក្រុង​ការ៉ា​ជី លោក Ghulam Qadir ថ្លែង​ថា​​មនុស្ស​​​៤០​នាក់​ជា​សមា​ជិក​​អង្គ​ការ​ហាម​ឃាត់​មួយ គឺ​អង្គ​ការ Tehreeh -E- Taliban Pakistan (TTP) ជា​អ្នក​​ចូល​រួម​ក្នុង​ការ​សម្លាប់​ប៉ូលិស​ទាំង​ឡាយ​​​ក្នុង​ទី​ក្រុង​ការ៉ា​ជី ៕