ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុង​តឺន័រ​​ដឹក​ដែក​អេត​ចាយ​ក្រ​ឡាប់​ចាក់កំនរ​ដែក​សង្កត់​កម្មក​ារី​រោង​ចក្រ​ចំនួន​៣នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ដឹក​អេតចាយ​ ​​សំពីង​សំពោង​តាម បណ្តោយ​ផ្លូវ20K ហៅ​ផ្លូវ​អូរ​ដឹម​កប់ស្រូវ បាន​បើក​មក​ដល់​ចំណុច​មុខ​រោង​ចក្រ​​ ប៊ឺរី​ រថយន្ត​បាន​ផ្អៀង ក្រ​ឡាប់​ចាក​អេត​ចាយ​សង្កត់​លើ​កម្ម​ករ​រោង​ចក្រ ដែល​ឈប់​ចាំ​រថយន្ត​មក​ទទួល​នៅ​មុខ​រោង​ចក្រ ចំនួន​បី​នាក់ បន្ទាប់​មក​អ្នក​បើក​បរ​រថយន្ត​បាន​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ដឹក​ដែក​អេត​ចាយ​ ​​សំពីង​សំពោង​តាម បណ្តោយ​ផ្លូវ20K ហៅ​ផ្លូវ​អូរ​ដឹម​កប់ស្រូវ បាន​បើក​មក​ដល់​ចំណុច​មុខ​រោង​ចក្រ​​ ប៊ឺរី​ រថយន្ត​បាន​ផុង​កង់​ផ្អៀង ក្រ​ឡាប់​ចាក់​កំនរ​ដែក សង្កត់​ទៅ​លើ​កម្ម​កា​រ​នី​រោង​ចក្រ ដែល​អង្គុយ​ក្នុង​តូប​មុខ​រោង​ចក្រ​​រង​ចាំ​រថយន្ត​មក​ទទួល​ត្រ​ឡប់​ទៅ​ផ្ទះវិញ​​ ចំនួន​បី​នាក់ បន្ទាប់​មក​អ្នក​បើក​បរ​រថយន្ត​បាន​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​តែត្រូវ​បាន​សន្តិសុខ សាលាខណ្ឌ​ពោធិ៍សែន​ជ័យ​ចាប់ខ្លួន​បាន ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៦និង ២០​នាទី​ល្ងាច ថ្ងៃ​ទី ២៣ កក្ក​ដា នៅ​ចំណុច​មុខ​រោង​ចក្រ​ប៊ឺ រី តាម​បណ្តោយ​ផ្លូវ​ 20Kហៅ​ផ្លូវ​អូរ​ដឹម​កប់ស្រូវ​ ស្ថិត​នៅ​ក្នុង​ភូមិ​ជម្ពូវន្ត័ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជួន​នៅ​លើ​ទំព័រ​​​​លើ​ការ​សេែត​កោះ​សន្តិ​ភាព​